លោក Mojtaba Khamenei ដែលត្រូវជាកូនប្រុសមេដឹកនាំអ៊ីរ៉ង់ Ayatollah Ali Kharmenei ត្រូវប្រកាសក្លាយជាមេដឹកនាំបន្តវេនថ្មី ដែលធ្វើឱ្យសហរដ្ឋអាម៉េរិកខកចិត្តបាត់មាត់ឈឹងតែម្តង

លោក Mojtaba Khamenei ដែលជាកូនប្រុសទី២របស់មេដឹកនាំកំពូលអ៊ីរ៉ង់ដែលបានសម្លាប់ដោយយោធាសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែលរួចទៅហើយ គឺលោក Ayatollah Ali Kharmenei ត្រូវបានតែងតាំងជាអ្នកស្នងតំណែងបន្តរបស់លោក នេះបើយោងតាមការប្រកាសរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នាព្រឹកថ្ងៃចន្ទនេះ ខណៈដែលសង្គ្រាមរវាងភាគី៣បានបានចាប់ផ្តើមជាមួយនឹងហេតុការណ៍ដ៏អាក្រក់សម្លាប់ឪពុករបស់លោកនិងតាមប្រម៉ាញ់ត្រកូលខាំម៉េនី និង មេដឹកនាំផ្សេងទៀតរបស់អ៊ីរ៉ង់ចុងសប្តាហ៍មុន វាបានប្រែក្លាយទៅជាសោកនាដកម្មដ៏ធ្ងន់ធ្ងរសម្រាប់អ៊ីរ៉ង់។ អ្នកបន្តវេនក្នុងត្រកូល Khamenei រូបនេះ ត្រូបានគេតម្រង់តាំងពីដ៏វ័យក្មេងមកម៉្លេះ បើទោះបីជារូបលោកមិនដែលប្រលូកប្រជែងសម្រាប់តំណែងនេះក្តី និងសូម្បីតែមុនពេលមានការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់លោក Ayatollah Ali Khamenei មក ហើយលោកក៏មិនដែលត្រូវបានជ្រើសរើស ឬតែងតាំងឱ្យកាន់តំណែងក្នុងរដ្ឋាភិបាលអ្វីដែរ។ ការប្រកាសក្រោយម៉ោងពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យនេះ បានធ្វើឡើងបន្ទាប់ពីមានសញ្ញានៃការបែកបាក់ផ្ទៃក្នុងក្នុងចំណោមមន្ត្រីអ៊ីរ៉ង់ជាច្រើន ខណៈដែលប្រទេសនេះកំពុងរង់ចាំការសម្រេចចិត្តដោយសមាជិកសភាជំនាញចំនួន ៨៨រូប ស្មើនឹង៨៨អាសនៈដែរ ដែលជាក្រុមបព្វជិតដែលបានជ្រើសរើសជាពិសេសសម្រាប់ការតែងតាំងមេដឹកនាំកំពូលក្នុងរដ្ឋឥស្លាមអ៊ីរ៉ង់។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានអានសេចក្តីថ្លែងការណ៍មួយដែលនិយាយថា លោក Mojtaba Khamenei ត្រូវបានជ្រើសរើសដោយផ្អែកលើការបោះឆ្នោតក្នុងសម្លេងដ៏ “ខ្លាំង” និងមានការជំរុញដោយប្រជាជាតិរួបរួមគ្នានៅពីក្រោយលោកដែរ ហើយលោកបានបង្ហាញនូវចំពោះមនុស្សជាច្រើនដើម្បីអបអរសាទរទីតាំងសាធារណៈមួយចំនួនក្នុងទីក្រុងតេអេរ៉ង់ បើទោះបីកំពុងកាន់ទុក្ខមេដឹកនាំរយៈពេល៤០ថ្ងៃក៏ដោយ។ នៅប្រទេសអ៊ីរ៉ង់មានការផ្ទេរអំណាចតែមួយគត់នៅក្នុងតំណែងជាមេដឹកនាំកំពូលចាប់តាំងពីមានរូបរាងបដិវត្តន៍អ៊ីស្លាមជិតកន្លះសតវត្សមុន។ ជាឥស្សរជនសម្ងាត់របស់លោក Khamenei គឺមានវ័យក្មេងជាងគេ ប៉ុន្តែមិនត្រូវបានគេឃើញជាសាធារណៈអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ឥឡូវនេះលោកឈរនៅចំកណ្តាលនៃលទ្ធិទេវនិយមរបស់អ៊ីរ៉ង់ហើយ ហើយនឹងមានសិទ្ធិសម្រេចកិច្ចការអ្វីៗចុងក្រោយលើបញ្ហាទាំងអស់របស់សាធារណរដ្ឋ។ លោកនឹងបម្រើការជាអគ្គមេបញ្ជាការយោធាផង និងជាកងឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលផង ហើយទទួលបានឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលសម្បូរទៅដោយសារធាតុរ៉េកម្រជាច្រើន ដែលអាចប្រើដើម្បីផលិតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើលោកជ្រើសរើសនូវការប្រកាសវាចេញ។ លោកក៏ប្រឈមមុខនៃការរិះគន់ស្តីអំពីលទ្ធភាព សមត្ថភាពរបស់សហរដ្ឋអាមេរិកផងដែរ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា “កូនប្រុសរបស់លោក Khamenei គឺមិនអាចទទួលយកបានអ្វីៗពីខ្ញុំនោះទេ” “យើងចង់បាននរណាម្នាក់ដែលនឹងនាំមកនូវភាពសុខដុមរមនា និងសន្តិភាពដល់ប្រទេសអ៊ីរ៉ង់ទាំងមូល ដោយសារនាពេលកន្លងទៅលោកប្រធានាធិបតីបធ្លាប់បាននិយាយថា នរណាក៏បានដែរ ចេញពីរដ្ឋអ៊ីរ៉ង់ ដែលចង់ក្លាយជាមេដឹកនាំអ៊ីរ៉ង់ លោកនឹងគាំទ្រ ឲ្យតែព្រមសហការជាមួយអាម៉េរិក ប៉ុន្តែនៅពេលដែលកូនប្រុសរបស់មេដឹកនាំអ៊ីរ៉ង់ឡើងកាន់តំណែងនៅថ្ងៃនេះ ចេញពីត្រកូលខំាម៉េនីទៀត គឺសេតវិមានមិនផ្តល់ការអត្ថាធិប្បាយអ្វីទាំងអស់៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ