លោក Mark Zuckerberg ត្រូវបានសួរចម្លើយទាក់ទងអំពីការ ប្រើប្រាស់បណ្តាញសង្គម Instagram ពីក្រុមយុវជននិងកុមារ ក្នុងសវនាការ ក្រោយពីមានដើមបណ្តឹងដែលរងគ្រោះពីការ ប្រើប្រាស់វាច្រើន
លោក Mark Zuckerberg និងមេធាវីដើមបណ្តឹងបានឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់សវនាការមួយក្នុងទីក្រុង Los Angeles កាលពីថ្ងៃពុធនេះ ជាទីកន្លែងដែលលោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta រូបនេះបានឆ្លើយសំណួរទាក់ទងអំពីការប្រើប្រាស់ Instagram របស់ក្រុមយុវវ័យ ក្នុងសក្ខីកម្មសភារបស់លោក និងបទបញ្ជាផ្ទៃក្នុងដែលលោកទទួលបានធ្វើវាប្រៀបដូចជា ” authentic “and not ” robotic ” ដែលមាន័យថាលោកមានទ្រឹស្តីដូចពិត តែ សកម្មភាពដូចមិនពិតនោះឡើយ។ សក្ខីកម្មរបស់លោក Zuckerberg គឺជាផ្នែកមួយនៃសវនាការលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមិនធ្លាប់មានពីមុនមកទេ ដែលគេសួរថាតើវេទិការបស់ Meta គឺមានភាពញៀន និងធ្វើបាបកុមារដោយចេតនាឬអត់? អំឡុងពេលសួរចម្លើយដោយមេធាវីរបស់ដើមបណ្តឹង លោក Zuckerberg បាននិយាយថាគាត់នៅតែយល់ស្របនឹងសេចក្តីថ្លែងការណ៍មុនដែលគាត់បានធ្វើដដែលដែលថា ការងារវិទ្យាសាស្ត្រដែលមានស្រាប់គឺមិនបានបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តមនុស្សនោះទេ។ មេធាវីតំណាងឱ្យដើមបណ្តឹង ដែលជាស្ត្រីអាយុ ២០ឆ្នាំដែលបច្ចុប្បន្នត្រូវបានកំណត់អត្តសញ្ញាណដោយអក្សរកាត់ KGM បានអះអាងថាការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូងរបស់នាងគឺបានញៀនខ្លាំងលើបច្ចេកវិទ្យានេះ និងធ្វើឱ្យនាងមានជំងឺធ្លាក់ទឹកចិត្ត និងមានគំនិតចង់ធ្វើអត្តឃាតកាន់តែធ្ងន់ធ្ងរទៅៗ។ លោក Zuckerberg បានផ្តល់សក្ខីកម្មមួយនៅក្នុងសវនាការផ្សេងទៀត និងបានឆ្លើយសំណួរពីសភាអំពីការរក្សាសុវត្ថិភាពយុវជននៅលើវេទិការបស់ក្រុមហ៊ុន Meta ទាំងអស់។ អំឡុងពេលផ្តល់សក្ខីកម្មទៅឲ្យសភាកាលពីឆ្នាំ ២០២៤ លោកក៏បានសុំទោសដល់គ្រួសារមនុស្ស ដែលបានបាត់បង់អាយុជីវិតរបស់ពួកគេ ដោយសោកនាដកម្មទាំងនោះពួកគេជឿថាបណ្តាលមកពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក។ ការកាត់ក្តីជាលើកទីមួយរបស់លោក Zuckerberg គឺឈរនៅចំពោះមុខក្រុមគណៈវិនិច្ឆ័យ។ ហើយជាថ្មីម្តងទៀត ឪពុកម្តាយដែលកំពុងស្ថិតក្នុងសភាពសោកសៅក៏បានអង្គុយស្តាប់ក្នុងសវនាការនោះដែរ។ ករណីនេះ រួមជាមួយសំណុំរឿងពីរផ្សេងទៀត ត្រូវបានជ្រើសរើសថាជាការកាត់ក្តីបន្ទាប់បន្សំ ដែលមានន័យថាលទ្ធផលរបស់វាអាចប៉ះពាល់ដល់របៀបដែលបណ្តឹងរាប់ពាន់មានភាពស្រដៀងគ្នាប្រឆាំងនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះទំនងជានឹងកើតឡើងច្រើន៕
សម្រួលអត្ថបទ៖ សុផារិន្ទ



