លោក Donald Trump បាននិយាយថា៖ ភាពចម្រូងចម្រាស់បាន កើនឡើងយ៉ាងខ្លាំងរវាងរុស្ស៊ីនិងអ៊ុយក្រែនដើម្បីរារាំងកិច្ចចរចា សន្តិភាពជាហេតុធ្វើឲ្យលោកសុំដកខ្លួនចេញ

ប្រធានាធិបតីអាមេរិកលោក Donald Trump បានពិភាក្សាស្តីអំពីវឌ្ឍនភាពនៃកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ NBC News ក្នុងកម្មវិធី Meet The Press’ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យដោយលោក Trump បានប្រាប់អ្នកសារព័ត៌មាន Kristen Welker បានបន្ថែមថា៖ ខ្ញុំជឿជាក់ថាពួកយើងនឹងកាន់តែមានភាពស្និទ្ធស្នាលជាមួយភាគីមួយផ្សេងទៀត ហើយប្រហែលជាមិនសូវស្និទ្ធស្នាលជាមួយភាគីម្ខាងទៀតដែរ លើផែនការជម្រុញបង្កើតសន្តិភាពលើបទឈប់បាញ់។ នៅពេលសួរសំណួរអំពីតើរយៈពេលប៉ុន្មាន មុនពេលដែលអាមេរិកដើរចេញពីការចរចាសន្តិភាពនោះ? ស្រាប់តែលោក Trump បាននិយាយថា “វានឹងមានពេលមួយដែលខ្ញុំនឹងនិយាយថា “ខ្ញុំយល់ព្រម និងបន្តទៅធ្វើជាមនុស្សឆោតល្ងង់ទៀតដែរ”។ លោក Trump បានពន្យល់ទៀតថា មិនមានការពេញចិត្តខ្លាំងចំពោះបុរសទាំងពីរនេះទេ ប៉ុន្តែពួកគេនៅតែបង្ហាញទំនុកចិត្តក្នុងជំហានទៅដល់កិច្ចព្រមព្រៀងនៃសន្តិភាព។ លោកបានបញ្ចប់ថា៖ យើងមានឱកាសល្អណាស់ក្នុងការធ្វើវាសំដៅលើសន្តិភាព។ អ៊ុយក្រែន និងរុស្ស៊ីមានជម្លោះលើសំណើបទឈប់បាញ់ដែលបានប្រជែងរួចទៅហើយ។ រលកនៃការវាយប្រហារនាពេលថ្មីៗនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យអាមេរិកចូលប្រើប្រាស់ធនធានរ៉ែដ៏ធំរបស់អ៊ុយក្រែនដែរ។ ពួកគេបានបញ្ចប់កិច្ចព្រមព្រៀងជាច្រើនខែក្នុងការបង្កើតសន្តិភាព ដែលអាចអនុញ្ញាតឱ្យបន្តជំនួយយោធាដល់ទីក្រុង Kyiv និងចំពេលដែលមានក្តីព្រួយបារម្ភថាប្រធានាធិបតី Donald Trump អាចធ្លាក់ចុះនៃប្រជាប្រិយភាព និង សម្លេងគាំទ្រក្នុងការចរចាសន្តិភាពដែលកំពុងបន្តជាមួយរុស្ស៊ីដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ