លោក Bessent បញ្ជាក់ថាការបិទផ្លូវនៅ Strati of Hormuz របស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យសេដ្ឋកិច្ចអ៊ីរ៉ង់ថប់ដង្ហើមដូចគ្នា
លោក Scott Bessent ជាលេខាធិកាអាម៉េរិកបានប្រាប់សារព័ត៌មាន Fox News ថាសហរដ្ឋអាមេរិកកំពុង «ធ្វើឲ្យអ៊ីរ៉ង់ថប់ដង្ហើម» តាមរយៈការបិទផ្លូវនៅ Strati of Hormuz វិញ។ លោក Bessent ក៏បានធ្វើអត្ថាធិប្បាយលើកិច្ចប្រជុំនាពេលខាងមុខរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក Xi Jinping ដែលត្រូវបានកំណត់ពេលឡើងវិញ លើកពីខែមេសាទៅខែឧសភាវិញ ដោយសារតែបញ្ហាសង្គ្រាមអ៊ីរ៉ង់។ លោក Bessent បាននិយាយថា ប្រទេសចិនបាន «ផ្តល់ហិរញ្ញប្បទាន» ដល់អ៊ីរ៉ង់តាមរយៈការទិញប្រេងរបស់ពួកគេ។ លោក Bessent បាននិយាយថា «យើងបានលើកទឹកចិត្តពួកគេមិនឲ្យធ្វើដូច្នេះទេ»។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតី Trump បានស្នើផែនការមួយដើម្បីបើកច្រកសមុទ្រឡើងវិញនៅមាត់ឈូងសមុទ្រពែរ្ស ជាកន្លែងដែលពាណិជ្ជកម្មប្រេង និងឧស្ម័នធម្មជាតិប្រហែល១ភាគ៥របស់ពិភពលោកដែលជាធម្មតាត្រូវឆ្លងកាត់ រួមជាមួយនឹងសារធាតុជីដែលជាតម្រូវការខ្លាំង ខាងវិស័យកសិកម្មនៅជុំវិញពិភពលោកដែរ។ ការក្តាប់ច្រករបស់អ៊ីរ៉ង់ ដែលត្រូវបានដាក់ចេញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមនៅថ្ងៃទី ២៨ខែកុម្ភៈ បានធ្វើឲ្យទីផ្សារពិភពលោករង្គោះរង្គើយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកបានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ពួកគេអាចប្រឈមមុខនឹងទណ្ឌកម្មចំពោះការបង់ប្រាក់ឱ្យអ៊ីរ៉ង់ក្នុងទម្រង់ណាមួយ រួមទាំងទ្រព្យសកម្មផ្នែកឌីជីថល ដើម្បីឆ្លងកាត់ច្រកសមុទ្រនោះ ដោយសុវត្ថិភាពដែរ។ ក្នុងពេលជាមួយគ្នានេះ ការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី ១៣ ខែមេសា ក៏កំពុងធ្វើឡើងឱ្យទីក្រុងតេអេរ៉ង់បាត់បង់ប្រាក់ចំណូលប្រេងដែលខ្លួនត្រូវការដែរ ដើម្បីស្តារសេដ្ឋកិច្ចដែលកំពុងចុះខ្សោយរបស់ខ្លួនវិញ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យនេះបាននិយាយថា នាវាពាណិជ្ជកម្មចំនួន ៤៩ គ្រឿងត្រូវបានគេប្រាប់ឱ្យត្រឡប់ក្រោយវិញ ដោយមិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ៕
សម្រួលអទ្ថបទ៖ សុផារិន្ទ



