លោក ម៉េង ស្រ៊ុន អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមការងារយុទ្ធនាការថតអត្តសញ្ញាណប័ណ្ណ និងក្រុមការងារចុះឈ្មោះបោះឆ្នោត
កំពង់ស្ពឺ៖ លោក ម៉េង ស្រ៊ុន នអញ្ជើញដឹកនាំក្រុមការងារ ចុះមូលដ្ឋានឃុំអមលាំង ចុះជួបសំណេះសំណាលជាមួយក្រុមការងារយុទ្ធនាការថតអត្តសញ្ញាណប័ណ្ណ និងក្រុមការងារចុះឈ្មោះបោះឆ្នោត ស្ថិតនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ក្នុងនាមជាប្រធានក្រុមការងារ ដោយមើលឃើញពីការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ក្រុមការងារ ក្នុងមប្រើដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានក៏បានឧបត្ថម្ភ ទឹកបរិសុទ្ធចំនួន ២០កេស,ភេសជ្ជៈ២០កេស ដែលសរុបជាថវិកាអស់ ១,១០០,០០០រៀល។


