លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យផែនការការពារសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ :
១. ការរៀបចំពិធីជប់លៀងជូនដល់កម្លាំងកងរាជអាវុធហត្ថដែលឈរជើងប្រចាំការនៅបញ្ជាការដ្ឋានអ.ហ.ផ.ទ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។
២. ផ្សព្វផ្សាយផែនការការពារសន្តិសុខ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងជាប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
៣. ផ្សព្វផ្សាយផែនការការពារសន្តិសុខ សម្រាប់ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក(ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥)
៤. ផែនការរដូវវស្សា ឆ្នាំ២០២៦។
៥. ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ១១៤/២០២៥ សសរ ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសរៀបចំប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអ.ហភ្នំជុំសែនរីករាយ។
៦. ផ្សព្វផ្សាយផែនការការពារសន្តិសុខ កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១(ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥)។
៧.ត្រួតពិនិត្យផែនការយុទ្ធដំណើរទ័ព(ពីបណ្តារាជធានី-ខេត្តទាំង២៥ ចូលមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំសែនរីករាយ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២ និងបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ផងដែរ។