លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ និងផែនការការពារសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ៏ទី០៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងផែនការងារហ្វឹកហ្វឺន បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ ៖

1) របាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦។

2) បទបញ្ជា ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧៣ យាងចូល ៧៤ ព្រះវស្សា។

3) ផែនការរដូវវស្សា ឆ្នាំ២០២៦។

4) ក្រៅពីនេះលោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានរំលឹកទៅដល់ការងារត្រៀមរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤៨ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងការត្រៀមបើកវគ្គបំប៉នការប្រើប្រាស់សញ្ញាសម្គាល់យោធា។

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ និងផែនការនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងបានភ្ជាប់វីដេអូ Conference ទៅសាលាកងរាជអាវុធហត្ថទាំង២(វិទ្យាស្ថានកងរាជអាវុធហត្ថ និងមជ្ឈមណ្ឌលហ្វឹកហ្វឺននាយទាហានរងកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ) និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។