លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងផែនការយុទ្ធដំណើរទ័ព

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធដំណើរទ័ពរបស់កងរាជអាវុធហត្ថ និងផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ(ឧត្តុង្គ) នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានអ.ហ.ផ.ទ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់នាយសេនាធិការរង ស្នងការ ស្នងការរង មេបញ្ជាការគ្រប់អង្គភាពចំណុះអ.ហ.ផ.ទ និងក៏បានភ្ជាប់តាមវីដេអូ conference ទៅបញ្ជាការដ្ឋានអ.ហរាជធានី-ខេត្តទាំង២៥ និងសាលាកងរាជអាវុធហត្ថទាំង២ផងដែរ។