លោកឧត្តមសេនីយ៍ទោ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញត្រួតពិនិត្យកម្លាំងការពារសន្តិសុខ

ខេត្តសៀមរាប ៖ ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែមេសា ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជួបសំណេះសំណាល ណែនាំអំពីភារកិច្ច និងត្រួតពិនិត្យកម្លាំងកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលត្រូវចូលរួមត្រៀមអន្តរាគមន៏ ល្បាតដោយថ្មើជើងប្រដាប់អាវុធ និងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សម្រាប់ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៥។