លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បន្តដាក់បទបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) ក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៏សង្គ្រោះបន្ទាន់ Hotline1292 នៅវិទ្យាល័យបន្ទាយប្រណាំង ក្នុងភូមិសាស្ត្រស្រុកស្រុកឱរ៉ាល់
កំពង់ស្ពឺ ៖ ដោយមានការចង្អុលបង្ហាញ និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានអញ្ជើញដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនឹងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានចុះអប់រំផ្សព្វផ្សាយស្ដីអំពី”យើងរួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង និងលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline1292 នៅវិទ្យាល័យបន្ទាយប្រណាំង ស្ថិតក្នុងភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ដែលមានចូលរួមសហការពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចំនួន៦៤២នាក់ ស្រីចំនួន៣៥៤នាក់ ព្រមទាំងគ្រូចំនួន២១នាក់ ស្រីចំនួន៧នាក់ផងដែរ៕
លោកវរសេនីយ៍ទោ ណុល ដារា និងក្រុមការងារអាវុធហត្ថ ព្រមទាំងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ក៏បានផ្សព្វផ្សាយពន្យល់ប្រាប់ អំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូ និច) និងក្មេងទំនើង ជាពិសេសផ្សព្វផ្សាយនូវលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៏មាន ដោយបានពន្យល់ណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ (២៤ម៉ោងលើ២៤ម៉ោង)។
តាមប្រសាសន៍ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យុវជនទាំងអស់ត្រូវតែជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងរៀនសូត្រដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពលរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ។
ប្រសិនបើជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ ឫឧបទ្ទវហេតុផ្សេងៗហើយ ត្រូវការជំនួយអន្តរាគមន៍សង្គ្រោះពីកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ សូមបងប្អូនទំនាក់ទំនងមកលេខទូរស័ព្ទអន្តរាគមន៍ សង្គ្រោះបន្ទាន់ HotLine 1292 ដោយមិនចំណាយលុយ នៅក្នុងការខលឡើយ24/24ម៉ោង ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរស័ព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ៕






