លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យនូវកម្លាំង សម្ភារៈបច្ចេកទេស និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ ៖លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានបន្តដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងការត្រួតពិនិត្យនូវកម្លាំង សម្ភារៈបច្ចេកទេស និងឧបករណ៍សម្រាប់ត្រៀមជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដោយប្រការណាមួយក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការរង, លោកប្រធាន-អនុប្រធានមន្ទីរ, លោកនាយ នាយរងការិយាល័យ និងជំនួយការ, លោកមេញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងកងអនុសេនាធំកងរាជអាវុធហត្ថចល័តផងដែរ។



