លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ-វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥ចុះ

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះពិនិត្យ វាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៦ និងដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៥ចុះ ក្រោមអធិបតី លោកឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងនិងជាអនុប្រធានក្រុមទី២ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការង, ប្រធាន-អនុប្រធានមន្ទីរទាំង៧, នាយ-នាយរងការិយា និងជំនួយការ, មេបញ្ជាការក្រុងស្រុកទាំង៩ ព្រមទាំងយោធិននៃកងរាជអាវុធហត្ថ ដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៦ និងដល់អាយុចូលនិវត្តន៍ឆ្នាំ២០២៥ចុះ ដែលប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕