លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ
កំពង់ស្ពឺ៖ ដោយទទួលបានការអនុញ្ញាត និងបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សា សុវត្ថិភាពកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញចាប់ផ្ដើមពីថ្ងៃទី ១៣-១៧ ខែវិច្ចិកា ឆ្នាំ២០២៦ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ និងកម្មវិធីក្រុងពាលីសាងសង់ អគារទីស្នាក់ការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រមទាំងពិធីសម្ពោធអគារសិក្សា នៅវិទ្យាល័យអិកិយីគិ ក្រុងឧដុង្គម៉ែជ័យ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាពេលខាងមុខនេះនិងផ្សព្វផ្សាយ ៕។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយ នាយរងការិយាល័យ និងជំនួយការ,លោកមេបញ្ជាការ មេបញ្ជាការរង និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកនិងលោកមេបញ្ជាការកងអនុសេនាធំចល័តចូលរួមផងដែរ៕


