លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំកម្លាំងចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ តាមរយៈវីដេអូ Conference

កំពង់ស្ពឺ ៖ នាថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំង ចូលរួមស្តាប់កិច្ចប្រជុំបូកសរុបការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារប្រឡងប្រណាំង កងរាជអាវុធហត្ថ និងជាប្រធានផែនប្រឡងប្រណាំងទី២ កងរាជអាវុធហត្ថ តាមរយៈវីដេអូ Conference ស្ថិតនៅសាលប្រជុំ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ។