លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិការប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ សម្រាប់ឆ្នាំ២០២៦

កំពង់ស្ពឺ៖ ដោយ​ទទួល​បានការ​អនុញ្ញាត និងមានការចង្អុលបង្ហាញពី​ ឯកឧត្ដម​​​​​ នាយ​ឧត្ដម​សេនីយ៍​ សៅ​​​​​​ សុខា​​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ ភូមិន្ទ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ នៅថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ បានដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ ចុះត្រួតពិនិត្យលក្ខណៈសម្បត្តិការប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ សម្រាប់ឆ្នាំ២០២៦ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ​នៅបញ្ជា​ការដ្ឋាន​កង​រាជអាវុធហត្ថខេត្តកំពង់ស្ពឺ។