លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន  និងក្រុមគ្រួសារសាច់ញាតិបងប្អូន​រួម​ជាមួយ​​​ នាយទាហាន​ នាយទាហានរង​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧​​​ នៅវត្តត្រពាំងតាមាន់​​ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ​​

កំពង់ស្ពឺ​៖ ដោយមានការចង្អុលបង្ហាញ ​​និងយកគំរូដឹកនាំដ៏ប៉ិនប្រសព្វ

ឈ្លាសវៃ ប្រកបដោយគុណធម៌​ ​ជ្រះថ្លាក្នុងព្រះពុទ្ធ​សាសនារបស់ លោកនាយឧត្តមសេនីយ៍​​ សៅ សុខា​​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ​​ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦​​ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ និងលោកឧកញ្ញា សេង ចាយ លោកជំទាវ អ៊ៀវ ហួយ ឯកឧត្តម អ្នកឧកញ៉ា សេង ញ៉ក់ និងលោកជំទាវ លី អាផុន​ ព្រមទាំងក្រុមគ្រួសាររសាច់ញាតិបងប្អូន រួមជាមួយ​ នាយទាហាន​ នាយទាហានរង​ និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ព្រមទាំងក្រុមការងារសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​​ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧​ នៃពិធីបុណ្យកាន់បិណ្យ-ភ្ជុំបិណ្យ និងចូលរួមឧបត្ថម្ភ​បច្ច័យ​ដើម្បីកសាងសាលាឆ័ន នៅវត្តត្រពាំងតាមាន់ ស្ថិតក្នុងភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសចូលរួមកាន់បិណ្ឌវេនទី៧​នេះ​ដែរ​ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន​មានសទ្ធាជ្រះថ្លាបរិច្ចាគ​ទេយ្យទាន​វេរប្រគេនព្រះសង្ឃសម្រាប់​ឧបត្ថម្ភ​ក្នុងការកសាងនូវសាលាឆ័នក្នុង វត្តត្រពាំងតាមាន់​​ ជាបច្ច័យ ព្រមទាំងមានសម្ភារះគ្រឿងឧបភោគ​បរិភោគ​រួមមាន៖អង្ករ,ត្រីខ,ហ្វេសស៊ីទឹកឃ្មុំ,ទឹកផ្លែឈើ,ទឹកសុទ្ធ,មីសួរ,មី,ទឹកត្រី,ទឹកស៊ីអ៊ីវ,និងបានជូនបច្ច័យដល់តាជី យាយជី ថែមទៀតផងដែរ​ ដែលសរុបរួមជាថវិការសរុប ២៣,០០០,០០០រៀល។

ជាកិច្ចបន្ទាប់​​​ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសាររសាច់ញាតិបងប្អូន បានអញ្ជើញរាប់បាត្រដើម្បីព្រះសង្ឃស្វាធ្យាយសត្តប្បករុណាភិធម្ម បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតិកាទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក ៕