លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ អញ្ជើញ​ដឹកនាំ​កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ ចុះត្រួតពិនិត្យសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦​​ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយ​អនុវត្ត​តាមការ​ចង្អុលបង្ហាញរបស់​ ឯកឧត្ដម​​​ នាយ​ឧត្ដម​សេនីយ៍​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​​​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៦៧០ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញ​ដឹកនាំ​កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ ចុះត្រួតពិនិត្យសកម្មភាពចែកពាក្យសុំចូលបំពេញកាតព្វកិច្ចយោធាសម្រាប់ឆ្នាំ២០២៦​​ នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកក្នុងខេត្តកំពង់ស្ពឺ។

នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក​ ឃើញថាមានយុវជនខ្មែរទាំងពីរភេទបានបង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាឆ្នាំ២០២៦​ ដោយបានអញ្ជើញមកទទួលពាក្យសុំស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់​ផងដែរ។ការស្ម័គ្រចិត្តរបស់យុវជនគឺបានបង្ហាញពីការយល់ដឹង និងការទទួលខុសត្រូវរបស់យុវជន ចំពោះកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ព្រមទាំងឆន្ទៈក្នុងការចូលរួមបម្រើជាតិ និងសង្គម តាមរយៈការបំពេញកាតព្វកិច្ចយោធាថែមទៀតផង។

#ចូលរួមដោយឆន្ទៈ​​​ #ហ្វឹកហាត់ដោយវិន័យ #បំពេញកាតព្វកិច្ចចំពោះជាតិ