លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ តាមរយ:លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ​ នាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស

កំពង់ស្ពឺ៖ ក្រោម​ការចង្អុល​បង្ហាញតម្រង់​ទិស​របស់​ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​​​ កងយោធពល​ខេមរ​ភូមិន្ទ ​និងជា​មេបញ្ជាការ​​​ កង​រាជ​អាវុធហត្ថ​លើផ្ទៃប្រទេស នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជួប​សំណេះសំណាលជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធនាយការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានអង្គរក្ស និងបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគមួយចំនួនដល់វីរៈកងទ័ព ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ​ នៅទីបញ្ជាការកងរាជអាវុធហត្ថ។

នា​ឱកាស​នោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​ជួបសំណេះសំណាល​​​ សួរ​សុខទុក្ខ ជាមួយលោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ​ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់  ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​​​​​ សុខា​ ផងដែរ។ ជាចុងក្រោយ​លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព ​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាព ជូនប្រជាជនកម្ពុជា​ទាំងមូល។

ជា​ទឹកចិត្ត​ដ៏ថ្លៃ និងជាបន្តបន្ទាប់​មួយរយៈពេល​កន្លងមករួមទាំងពេលនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាន​បន្ត​ឧបត្ថម្ភ​ជាសម្ភារៈ​គ្រឿងឧបភោគបរិភោគ​ ដល់​បងប្អូន​វី​រះ​កងទ័ព​សមរភូមិ​មុខ​តាមរយៈ​លោកឧត្តមសេនីយ៍ត្រី ចាយ សារិទ្ធ​ រួមមាន៖អង្ករចំនួន ៥០០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ៥០កេស,តងធំចំនួន០២,ទឹកក្រូចចំនួន១០កេស,ទឹកត្រីចំនួន១០យួរ​ និងទឹកស៊ីអុីវចំនួន១០យួរ៕ 

សកម្មភាព​មនុស្សធម៌​នេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ព្រមទាំងក្រុមការងារ និងសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅស្រុក ដែល​តែងតែ​​ឧបត្ថម្ភ​នូវសម្ភារៈគ្រឿងឧបភោគបរិភោផ្សេងៗ របស់របរប្រើប្រាស់ រួមនិងបរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ ក្នុង​ការចូលរួម​ចំណែក​ជាមួយ​​​​​​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ ក្នុងការឧបត្ថម្ភ ​ជូនទៅ​ដល់បងប្អូន​វីរៈ​កងទ័ពជួរមុខផងដែរ៕