លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថដល់ អាយុចូលសោធននិវត្តន៍
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី គី មករា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី៣ និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីត្រួតពិនិត្យចំនួនទ័ព-កូន និងពិនិត្យស្ថានភាពយោធិននៃកងរាជអាវុធហត្ថដល់ អាយុចូលសោធននិវត្តន៍ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានការចូលរួមពី ក្រុមការងារទី៣ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕



