លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ ស.ស.យ.ក.កំពង់ស្ពឺ ព្រមទាំងបងប្អូនសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ដើម្បីយកទៅចែកជួនដល់កងកម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង និងបងប្អូនក្រុមគ្រួសារជនភៀសសឹក និងប្រជាពលរដ្ឋសរុបចំនួន៦១៩គ្រួសារ

នៅក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ! ខ្មែរជួយខ្មែរ! ខ្មែរដើម្បីខ្មែរ! លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងក្រុមការងារ ស.ស.យ.ក.កំពង់ស្ពឺ ព្រមទាំងបងប្អូនសប្បុរសជន ដែលមានចិត្តសប្បុរសធម៏ចំពោះជាតិមាតុភូមិ វីរៈកងទ័ពជួរមុខនិងប្រជាជន បានអញ្ជើញ ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការ ដើម្បីយកទៅចែកជួនដល់កងកម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង និងបងប្អូនក្រុមគ្រួសារជនភៀសសឹក និងប្រជាពលរដ្ឋសរុបចំនួន៦១៩គ្រួសារ
កាលពីថ្ងៃអាទិត្យ ៨កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំក្រុមការងារកងរាជអាវុធហត្ថ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ព្រមទាំងបងប្អូនសប្បុរសជនដែលមានទឹកចិត្តសប្បុរសធម៏ចំពោះជាតិមាតុភូមិ វីរៈកងទ័ពជួរមុខនិងប្រជាជន បានអញ្ជើញ ចុះសួរសុខទុក្ខ នាំយកនូវសំភារៈប្រើប្រាស់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួន ដើម្បីយកទៅចែកជួនដល់កម្លាំងដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យោធភូមិភាគទី៣ ក្នុងខេត្តកោះកុង។រួមមាន៖ នាយ-នាយនគរបាលរង នៃវរៈសេនាតូច827 (ក្នុងនោះដែរមានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុប56គ្រួសារ) និងនាយទាហាន-នាយទាហានរង ផ្នែកសឹករងស្រុកមណ្ឌលសីមា និងកម្លាំងអន្តរាគមន៍ការពារព្រំដែន(មានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុបចំនួន239គ្រួសារ) ព្រមទាំងនាយទាហាន-នាយទាហានរង នៃកម្លាំងវរៈសេនាតូច337ដែលប្រចាំការ ការពារព្រំដែន(មានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុបចំនួន324គ្រួសារ) ដោយសរុបជារួមមានបងប្អូនប្រជាពលរដ្ឋ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក សរុបចំនួន619គ្រួសារ ដែលមកពី ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ ម៉េង ស្រ៊ុន បានឧបត្ថម្ភថវិកាជូនដល់មេបញ្ជាការ យោធភូមិភាគទី៣ ចំនួន(១០លានរៀល),មេបញ្ជាការ សឹករងស្រុកមណ្ឌលសីមា ចំនួន(១លានរៀល),មេបញ្ជាការ វរៈសេនាតូចលេខ៣៣៧ ចំនួន(១លានរៀល),មេបញ្ជាការ វរៈសេនាតូចលេខ៨២៧ ចំនួន (១លានរៀល)និងមេបញ្ជាការ វរៈអន្តរាគមន៍ ចំនួន(១លានរៀល)ផងដែរ។
និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបងប្អូនក្រុមគ្រួសារជនភៀសសឹក ចំនួន៦១៩គ្រួសារទៀត ដោយក្នុង១គ្រួសារទទួលបាននូវ៖អង្ករ ១បាវ,ទឹកបរិសុទ្ធ ៦ដប,មីខ្លាឃ្មុំ ២០កញ្ចប់,ទឹកផ្លែឈើ Era gold 5 កំប៉ុង,នំប្រៃ ១កញ្ចប់,ទឹកស៊ីអ៊ីវ ១យូរ,អំបិលម្រិច ១ខ្សែរ,ទឹកដោះគោ ២កញ្ចប់,បាយប្រអប់ ៤ប្រអប់,ស្ករ ១កញ្ចប់,ទឹកត្រី ១យូរ,ត្រី ខ ១យូរ,អំបិល ១កញ្ចប់,មុង ១,ភួយ ១,ថ្នាំពេទ្យមួយចំនួន,អាវរងារ ១,នំសូកូឡា សាំងវិច ១កេស,នឹងថវិកា ក្នុងម្នាក់ ២ម៉ឺនរៀលថែមទៀត។
ថ្លែងនាឨកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ងើរសួរសុខទុក្ខ និងយកចិត្តទុកដាក់ ព្រួយបារម្ភ គិតគូរ ខ្វល់ខ្វាយខ្ពស់បំផុតពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចំពោះបងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅខ្សែត្រៀមជួរមុខដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនិងប្រជាពលរដ្ឋថែមទៀតផង។
ក្នុងកាលះទេសះនេះគឺជាការចែករំលែកដែលបង្ហាញឲ្យឃើញថា បេះដូងខ្មែរតែមួយ ស្មារតីជាតិនិយមបានផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុត នេះបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីជាតិឯកភាពជាតិ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរសាមគ្គី និងខ្មែរដើម្បីខ្មែរ ដែលបង្ហាញឲ្យឃើញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជនខ្មែរ ហើយក៏ជាគំរូដ៏ល្អសម្រាប់ក្មេងជន់ក្រោយផងដែរ។ដែលបង្ហាញពីសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនិងបងប្អូនសប្បុរសជន ក៏សូមគោរពដឹងគុណចំពោះវីរភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ហើយក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនដែលមានចិត្តសប្បុរសធម៏ ដែលបានបរិច្ចាកថវិការផ្ទាល់ខ្លួន សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធារៀងៗខ្លួនជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនក្រុមគ្រួសារជនភៀសសឹក រួមនិងប្រជាពលរដ្ឋ។