លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថ ចូលរួមស្តាប់កិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលការងារគោលនយោបាយ និងយេនឌ័រ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមរយៈ Video Conference
កំពង់ស្ពឺ៖ នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំជំនាញកងរាជអាវុធហត្ថ ចូលរួមស្តាប់កិច្ចប្រជុំផ្សព្វផ្សាយការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលការងារគោលនយោបាយ និងយេនឌ័រ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស តាមរយៈVideo Conference នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយនៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមស្តាប់ពីសំណាក់ លោកមេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ,លោកប្រធាន-អនុប្រធានមន្ទីរ,លោកនាយការិយាល័យជំនាញ,លោកមេបញ្ជាការ-រង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងកម្លាំងជំនាញពាក់ព័ន្ធចូលរួមផងដែរ។



