លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំប្រជុំជួរមេបញ្ជាការ ដើម្បីតែងតាំងផ្លាស់ប្តូតួនាទីភារិច្ច និងតំឡើងឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរង ដែលបានខិតខំបំពេញតួនាទីជូនអង្គភាពកន្លងមក
កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ ជា អធិបតី ដឹកនាំកិច្ចប្រជុំជួរបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងបំណងដើម្បី តែងតាំងផ្លាស់ប្ដូរតួនាទី និងដំឡើង ឋានន្តរសក្ដិ ជូនដល់នាយទាហាន នាយទាហាន រង ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការងារនាពេលកន្លងមក
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការ រង នាយ សេនាធិការ ,លោក មេបញ្ជាការ រង,លោកប្រធានមន្ទីរកសាងកម្លាំង,លោកនាយ លេខាធិការ ដ្ឋាន និងលោកនាយរងការិយាល័យបុគ្គលិក ស្ថិតនៅ សាល ប្រជុំ លោក មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តកំពង់ស្ពឺ ៕



