លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដាក់បទបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅសាលាវិទ្យាល័យភ្នំស្រួច

កំពង់ស្ពឺ ​៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥​ លោកវរសេនីយ៍ទោ ណុល តារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំង់ស្ពឺ សហការ​ជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នុំស្រួច និង​មានការ​ចូលរួម​ពីក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​ បន្តចូលរួមចុះផ្សព្វផ្សាយអប់អំពីផលប៉ះពាល់នៃគ្រឿងញៀន ដើម្បីលើកកម្ពស់សហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង នៅសាលាវិទ្យាល័យភ្នំស្រួច ស្ថិតនៅភូមិក្រាំងខ្ជាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ដោយមានចូលរួមសហការពីលោកគ្រូនាយក នាយិការ លោកគ្រូ អ្នកគ្រូចំនួន និងសិស្សានុសិស្សចំនួន២៧០៧នាក់ (ក្នុងនោះស្រីចំនួន១៥៦២នាក់)៕