លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអញ្ជើញ​បន្តដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចុះ​សួរ​សុខទុក្ខ និងនាំយកនូវ​ថវិការ សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​​ ជូនដល់លោក ព្រឹន្ទបាលឯក ឃឹម ថុល វីរៈ​កងទ័ពឈរជើងសមរភូមិជួរមុខ ទិសតាថាវ ខេត្តព្រះវិហារ ដែលបានរងគ្រោះដោយសារផ្សែងពុល កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិស​​​ និងយកគំរូ​ដឹក​នាំ​ប្រ​កបដោយគុណធម៏របស់​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរ​ភូមិន្ទ​​​ និងជាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងមានការណែនាំពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត​កំពង់ស្ពឺ​​

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ក្រោម​ស្មារតី​មនុស្សធម៏​ លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន​ មេបញ្ជាការ បានអញ្ជើញ​បន្តដឹកនាំក្រុមការងារ​កង​រាជ​អាវុធហត្ថ​ ព្រមទាំងមានចូលរួមពីក្រុមការងារ សហភាព​សហព័ន្ធយុវជនកម្ពុជាខេត្ត​កំពង់ស្ពឺ​ ចុះ​សួរ​សុខទុក្ខ និងនាំយកនូវ​ថវិការ សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​​ ជូនដល់លោក ព្រឹន្ទបាលឯក ឃឹម ថុល វីរៈ​កងទ័ពឈរជើងសមរភូមិជួរមុខ ទិសតាថាវ ខេត្តព្រះវិហារ ដែលបានរងគ្រោះដោយសារផ្សែងពុល កំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតនៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ជា​ទឹកចិត្ត​ទឹក​​ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន បាន​ឧបត្ថម្ភ​ជា​ថវិការ​ផ្ទាល់ខ្លួន ចំនួន​ ១,០០០,០០០ រៀល(មួយលានរៀល) ព្រមទាំង​សម្ភារៈ​គ្រឿង​ឧបភោគបរិភោគ​រួមមាន៖អង្ករ ៣បាវ,មីជាតិ ៣កេស,ទឹកសុទ្ធ ៣កេស,ទឹកក្រូច ៣កេស,ទឹកត្រី ៣យួរ​​​​​ និងទឹកស៊ីអ៉ីវ ៣យួរ​ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តជូនដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលនិងប្រជាការពារភូមិ ចំនួន ៥នាក់ សរុបចំនួន ១០០,០០០រៀលផងដែរ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលរួមចុះសួរសុខទុក្ខពីសំណាក់​​ លោក ទួន ផាវ បាននាំយកនូវអំណោយជាសម្ភារៈដែលសប្បុរសជនក្នុងមូលដ្ឋានបានចូលរួមសហការគ្នាឧបត្ថម្ភដល់វី​រះ​កងទ័ព លោក ព្រឹន្ទបាលឯក ឃឹម ថុល រួមមានថវិការ​ចំនួន​ ១០០,០០០រៀល,អង្ករ ១បេ(៥០គីឡូក្រាម),មី​​​ ១កេស,ទឹកបរិសុទ្ធវីតាល ១កេស,ទឹកត្រី ១យួរ​​ និងទឹកស៊ីអ៉ីវ ១យួរថែមទៀតផង។

ឆ្លៀតក្នុងពេលនោះដែរ លោកឧត្តម​សេនីយ៍​ត្រី​ ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ​ពីសំណាក់​​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​​​​ សៅ​​​ សុខា​​​ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចំពោះវីរៈកងទ័ព លោកព្រឹន្ទបាលឯក ឃឹម ថុល ព្រមទាំងកម្លាំងជួរមុខទាំងអស់ ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​។ហើយជាចុងក្រោយក៏បានជូនពរឲ្យឆាប់បានជាសះស្បើយ ព្រមទាំងបានសម្តែងនូវការគោរពដឹងគុណចំពោះវីរៈ​កងទ័ព​នៅសមរភូមិមុខទាំងអស់ ក្នុងការបំបេញបេសកម្មដ៏ឧត្តុង្គឧត្តម ដើម្បី​ការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីពីសត្រូវឈ្លានពានថៃ ដើម្បីការពារជាតិមាតុភូមិ និង​ដើម្បី​បុព្វហេតុ​ថែរក្សា​សុខសន្តិភាពជូនប្រជាជនកម្ពុជា​ទាំងមូល៕