លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកក្រុមការងារកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យវឌ្ឍនភាពការងារ ការកសាងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី
កំពង់ស្ពឺ៖នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ត្រួតពិនិត្យវឌ្ឍនភាពការងារ ការកសាងទីតាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសីថ្មី ដែលលោកវរសេនីយ៍ត្រី ទុំ សារិទ្ធ ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី។ ដោយដំណើរការសាងសង់នេះ មានការចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលទីតាំងពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល រួមនិងលោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី ផងដែរ៕






