លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបន្តដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ត ខេត្តកំពង់ស្ពឺថ្មីជាប្រចាំ
កំពង់ស្ពឺ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញឆ្លៀតពេលដឹកនាំកម្លាំងជំនាញកងរាជអាវុធហត្ថចុះត្រួតពិនិត្យវឌ្ឍនភាពការងារលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ការសាង់សង់អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តកំពង់ស្ពឺថ្មី។
ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។ ជាថ្មីម្តងទៀត លោកឧត្តមសេនីយត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានណែនាំក្រុមការងារ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បាស់លាស់ ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។



