លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំ​ជំនាញ​កង​រាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​​ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលប្រឡងទាំង៦ ទៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Vedeo Conference)​

កំពង់ស្ពឺ​ ៖ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦​ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញ​ដឹកនាំកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ រួមមានលោកមេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធានមន្ទីរ លេខាធិការដ្ឋាន នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ដើម្បី​ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលប្រឡងទាំង៦ ទៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានអនុគណៈកម្មការជ្រើសរើសយោធិននៃកងរាជអាវុធហត្ថ​​​​​​​​​ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Vedeo Conference)​ នៅសាលប្រជុំ​​​ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ដោយមានការអញ្ជើញចូលរួមពីស្នងការ-ស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយក-នាយករង និងសមាជិកក្រុមការងារពាក់ព័ន្ធវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល មេបញ្ជាការ-មេបញ្ជាការរង និងក្រុមការងារពាក់ព័ន្ធមណ្ឌលទាំង៦ចូលរួមផងដែរ។