លោកស្រីប្រធានាធិបតីស្តីទីវេណេហ្ស៊ូអេឡា Rodríguez អំពាវនាវឱ្យបើកដំណើរការឧស្សាហកម្មប្រេងសម្រាប់បង្កើនវិនិយោគិនបរទេសមកឱ្យកាន់តែច្រើន ដើម្បីប្រឆាំងនឹងសម្ពាធ សហរដ្ឋអាមេរិក

លោកស្រី Delcy Rodríguez ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេហ្ស៊ូអេឡា បានស្នើសុំឱ្យសមាជិកសភាអនុម័តកំណែទម្រង់ឧស្សាហកម្មប្រេងរបស់ខ្លួន ដែលជាការបើកទ្វារឱ្យមានវិនិយោគិនបរទេសមកកាន់តែច្រើន អំឡុងពេលដែលលោកស្រីអញ្ជើញថ្លែងសុន្ទរកថាស្តីពីស្ថានភាពសហជីពលើកដំបូងរបស់លោកស្រី កាលពីព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងស្រុក) គឺមានរយៈពេលតិចជាងពីរសប្តាហ៍ បន្ទាប់ពីមេដឹកនាំយូរអង្វែងរបស់លោកស្រីត្រូវបានផ្តួលរំលំដោយយោធាសហរដ្ឋអាមេរិក។ លោកស្រីបានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្កើតមូលនិធិអធិបតេយ្យភាពចំនួនពីរសម្រាប់ប្រទេសវេណេហ្ស៊ូអេឡា។ លោកស្រី Rodriguez បាននិយាយថា “មូលនិធិអធិបតេយ្យភាពដំបូងនឹងធ្វើឡើងសម្រាប់កិច្ចការពារសង្គម និងដើម្បីបង្កើនប្រាក់ចំណូលរបស់កម្មករជាបុរសនិងស្ត្រីរបស់យើង”។ លោកស្រី Rodriguez ដែលស្ថិតនៅក្រោមសម្ពាធពីរដ្ឋបាលលោក Trump ដែលបង្ខំឱ្យធ្វើតាមចក្ខុវិស័យរបស់ខ្លួនសម្រាប់ប្រទេសសម្បូរប្រេងមួយនេះ បាននិយាយថា ការលក់ប្រេងរបស់ប្រទេសវេណេហ្ស៊ូអេឡានឹងយកទៅជំរុញក្នុងសេវាសុខភាពដែលកំពុងជួបវិបត្តិ ការអភិវឌ្ឍសេដ្ឋកិច្ច និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ លោកស្រីបានគូសបញ្ជាក់ពីចក្ខុវិស័យដ៏ច្បាស់លាស់មួយសម្រាប់អនាគត ដែលមិនទាន់មានអ្នកកាន់តំណែងជំនួសមេដឹកនាំមុនៗបានរបស់លោកស្រី ដែលបានប្រឆាំងនឹងការអន្តរាគមន៍របស់អាមេរិកនៅក្នុងប្រទេសវេណេហ្ស៊ូអេឡាជាយូរមកហើយនោះ។ «ចូរយើងកុំខ្លាចការទូតភាព» ជាមួយសហរដ្ឋអាមេរិក នេះបើតាមសម្ដីរបស់លោកស្រី Rodriguez ជាអនុប្រធានាធិបតី ដែលបច្ចុប្បន្ននេះលោកស្រីត្រូវតែស៊ូទ្រាំនឹងសម្ពាធនិងការប្រកួតប្រជែងពីរដ្ឋបាលលោក Trump និងរដ្ឋាភិបាលដែលស្មោះត្រង់នឹងអតីតប្រធានាធិបតី Nicolás Maduro របស់លោសក្រីដែរ។ សុន្ទរកថានេះ ត្រូវបានគេចាក់ផ្សាយអំឡុងពេលមានការពន្យាការងារមួយចំនួននៅក្នុងប្រទេសវេណេស៊ុយអេឡា និងធ្វើឡើងបន្ទាប់ពីមួយថ្ងៃដែលលោកស្រី Rodríguez បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីនឹងបន្តដោះលែងអ្នកទោសដែលត្រូវបានឃុំខ្លួនក្រោមការដឹកនាំរបស់លោក Maduro ផ្ទាល់និងនៅក្នុងអ្វីដែលលោកស្រីពណ៌នាថា«ជាពេលវេលានយោបាយថ្មី» ចាប់តាំងពីយោធាអាម៉េរិកចាប់បណ្តេញមេដឹកនាំខ្លួនចេញទាំងគឃ្លើន៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ