លោកស្រីប្រធានាធិបតីម៉ិកស៊ិកចេញមកបកស្រាយអំពីផែនការរៀបចំ Zone សម្រាប់អ្នកគាំទ្របាល់ទាត់ពិភពលោកនៅទីក្រុងម៉ិកស៊ិកូប្រឈមមុខនឹងភាពច្បាស់លាស់
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum (ខ្លាវឌី សៀនបាំ) បាននិយាយថា វានៅមិនច្បាស់ទេថាតើទីក្រុងម៉ិកស៊ិកូអាចរៀបចំពិធីជួបជុំសម្រាប់អ្នកគាំទ្រដោយឥតគិតថ្លៃនៅយប់ថ្ងៃបើកសម្ពោធព្រឹត្តិការណ៍ FIFA World Cup ២០២៦ បានឬក៏អត់ ដោយសារតែមានការតវ៉ាពីសំណាក់ក្រុមសហជីពគ្រូបង្រៀន ត្រូវបានរារាំងការចូលទៅកាន់ទីលានប្រកួតដែរ។ លោកស្រី Sheinbaum បាននិយាយថា៖ ប្រសិនបើដោយសារតែហេតុផលណាមួយនៅច្រក Zócalo មិនអាចប្រើប្រាស់សិទ្ធិសម្រាប់ចូលរួមពិធីសម្ពោធបាននោះទេ យើងមានទីកន្លែងចំនួន១៨ទៀត ដែលមនុស្សអាចទស្សនាវាដោយឥតគិតថ្លៃបាន។ ប្រធានាធិបតីរូបនេះបាននិយាយថា អាជ្ញាធររំពឹងថានឹងផ្តល់ព័ត៌មានថ្មីៗនៅពេលក្រោយនៃថ្ងៃបើកសម្ពោធនោះ ស្តីអំពីថាតើការចូលទៅកាន់ទីលានសាធារណៈនឹងអាចធ្វើទៅបានឬក៏អត់។ ក្រុមគ្រូបង្រៀនបានកាន់កាប់ផ្លូវជុំវិញតំបន់ Zócalo ជាមួយនឹងសំពត់តង់ ដែលធ្វើឱ្យផែនការសម្រាប់ហ្វូងមនុស្សយ៉ាងច្រើនចូលទៅក្នុងតំបន់នោះមានភាពស្មុគស្មាញ។ ការប្រកួតចាប់ផ្តើមនៅពេលដែលលោកស្រី Sheinbaum ដើរលើខ្សែពួរនយោបាយ ដោយរុករកការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ ដែលវាធ្លាប់តែយ៉ាប់យ៉ឺនជាមួយសហរដ្ឋអាមេរិកមុនការចរចាពាណិជ្ជកម្ម នាខែកក្កដា រួមជាមួយនឹងរឿងអាស្រូវនយោបាយ និងការព្រួយបារម្ភអំពីសន្តិសុខ បន្ទាប់ពីអំពើហិង្សាផ្ទុះឡើងនៅក្នុងទីក្រុងមួយនៃសហម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាលពីខែកុម្ភៈដែរ។ ម៉ិកស៊ិកបានធ្វើជាម្ចាស់ផ្ទះរួមគ្នានៃការប្រកួតបាល់ទាត់ពិភពលោក ឬ FIFA World Cup ២០២៦ ជាមួយសហរដ្ឋអាមេរិក និងកាណាដាផងដែរ ហើយនឹងចាប់ផ្តើមនាថ្ងៃព្រហស្បតិ៍នេះជាមួយនឹងព្រឹត្តិការណ៍ដែលពោរពេញទៅដោយមហាសេដ្ឋី និង តារាល្បីៗលើពិភពលោកមកទស្សនា ទោះបីជាមានអ្នករិះគន់មួយចំនួននិយាយថា រដ្ឋាភិបាលបានចំណាយពេលវេលា និងថវិកាច្រើនពេកហើយ ដើម្បីបម្រើភ្ញៀវទេសចរអន្តរជាតិទាំងនោះ និងបានចំណាយធនធានអ្នកស្រុកដូចគ្នាដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ





