លោកសាស្ត្រាចារ្យ Prof Chiu Ming Terk សាស្ត្រាចារ្យឯកទេសជំនាញប៉ះទង្គិករបួសក្បាល និងវះកាត់ទូទៅសិង្ហបូរី  និងគ្រួសារ ថ្លែងអំណរគុណដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីចំពោះការខ្នះខ្នែងអស់ពីកម្លាំងកាយចិត្ត  ដោយទឹកចិត្ត និងបេះដូង ជួយសង្គ្រោះជីវិតលោក 

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួប លោកសាស្ត្រាចារ្យ Prof Chiu Ming Terk សាស្ត្រាចារ្យឯកទេសជំនាញប៉ះទង្គិករបួសក្បាល និងវះកាត់ទូទៅសិង្ហបូរី (Former Director Of Trauma, Senior Consultant General Surgeon at Tan Tock Seng Hospital (TTSH)) និងគ្រួសារ ដែលលោកមានបំណងជួបសំដែងការគួរសម និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយផ្ទាល់ ដល់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ចំពោះការខ្នះខ្នែងអស់ពីកម្លាំងកាយចិត្ត ដោយទឹកចិត្ត និងបេះដូង ជួយសង្គ្រោះជីវិតលោកក្នុងមន្ទីរពេទ្យកាល់ម៉ែត និងសម្របសម្រួលបញ្ជូនបន្តការថែទាំព្យាបាលក្នុងមាតុប្រទេសរបស់លោកវិញ យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយភាពកក់ក្តៅ។
ក្នុងជំនួបនោះដែរ លោកសាស្ត្រាចារ្យ Prof Chiu Ming Terk បានសំដែងអំណរគុណផងដែរចំពោះសាស្ត្រាចារ្យ Prof François Xavier Roux និងក្រុមការងារមន្ទីរពេទ្យទាំងអស់ដែលបានចូលរួមសង្គ្រោះ រួមទាំងធ្វើការកាត់វះកាត់សម្រេចបានជោគជ័យ។

លោកបានសំដែងនូវការភ្ញាក់ផ្អើលនូវការរីកចម្រើនជាពិសេសវិស័យសុខាភិបាលរយៈពេល២ឆ្នាំចុងក្រោយ ហើយលោកសាស្ត្រាចារ្យបានប្តេជ្ញាបន្តរសហការ ជួយដល់ការពង្រឹងសមត្ថភាពសង្គ្រោះដោយការប៉ះទង្គិច Trauma Care ដោយការបណ្តុះបណ្តាលអោយបានទូលាយបន្ថែមរហូតដល់ថ្នាក់ក្រោមជាតិ ដែលមានចំណុចគន្លិះ៣ ដែលត្រូវយកចិត្តទុកដាក់៖
១.ពង្រឺងការសង្គ្រោះ មុនដល់មន្ទីរពេទ្យទាន់ពេល
២.បញ្ឈប់ការហូរឈាមឱ្យមានប្រសិទ្ធភាព
៣.ការសង្គ្រោះដោយ វះកាត់បឋម ដើម្បីdamage control។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីផ្លែផ្កាដែលកើតមាន ក្រោយ អនុស្សារណៈយោគយល់ រវាងមន្ទីរពេទ្យកាល់ម៉ែតនឹង មន្ទីរពេទ្យសឹង្ហបុរី និងបន្តសហការ ផ្លាស់ប្តូរបទពិសោធន៏  អោយបានញឹកញាប់ជាប្រចាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីស៊ីថលទំនាក់ទំនង។

ទីស្តីការក្រសួងសុខាភិបាល៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។