លោកប្រធានាធិបតី Donald Trump បានបញ្ជាក់ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកថា «អាម៉េរិកចង់ចរចារទិញកោះ Greenland ដើម្បីអភិវឌ្ឍន៍ ប៉ុន្តែដាណឺម៉ាកនិយាយថាកោះនេះមិនមែនសម្រាប់លក់ទេ…»

ប្រធានាធិបតីអាមេរិក លោក Donald Trump បានមកដល់ទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយឧទ្ធម្ភាគចក្រពិសេសកាលពីថ្ងៃពុធនេះ (ម៉ោងនៅដាវ៉ូស) ដោយត្រៀមខ្លួនរួចជាស្រេចថ្លែងសុន្ទរកថានៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក។ វាគឺជាការហោះហើរក្នុងរយៈពេលប្រហែល ៤០ នាទីទៅកាន់ទីក្រុងរមណីយដ្ឋានលើកីឡាជិះស្គីដ៏ល្បីមួយនេះនៅក្នុងតំបន់ Alps ទៅកាន់ទីក្រុង Zurich។ នេះជាដំណើរទស្សនកិច្ចលើកទីបីរបស់លោក Trump ក្នុងនាមជាប្រធានាធិបតីអាម៉េរិកទៅកាន់កិច្ចប្រជុំប្រចាំឆ្នាំរបស់ World Economic Forum ឬ WEF។ សម្ព័ន្ធមិត្តអាមេរិកនៅតែមានការព្រួយបារម្ភអំពីមហិច្ឆតារបស់លោក Trump ក្នុងគោលបំណងដណ្តើមយកកោះ Greenland ក្នុងចំណោមវិបត្តិអន្តរជាតិផ្សេងៗទៀតដែរ។ ព្រឹត្តិការណ៍កំពូលៗនេះបានទាក់ទាញនាយកប្រតិបត្តិសាជីវកម្មជាច្រើននាក់ក្នុងនោះក៏មានអ្នកសិក្សាស្រាវជ្រាវ សប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយសកលដែរ។ ការសន្ទនា ការជជែកដេញដោល និងការធ្វើកិច្ចព្រមព្រៀងគ្នាត្រូវបានគ្រោងធ្វើឡើងក្នុងរយៈពេលរហូតដល់ថ្ងៃសុក្រនេះ។ ពេលទៅដល់វេទិកាដ៏សំខាន់នេះលោក Trump បាននិយាយពីកោះ Greenland ថា «យើងចង់បានទឹកកកមួយដុំនេះ សម្រាប់កិច្ចការពារពិភពលោក ប៉ុន្តែពួកគេមិនព្រមទេ»។ បន្តមកលោកប្រធានាធិបតី Trump អំពាវនាវឱ្យមាន «ការចរចាជាបន្ទាន់» សម្រាប់សហរដ្ឋអាមេរិកដើម្បីទិញយកកោះ Greenland ឲ្យបានដោយលោកសន្យាថាលោកនឹងមិនប្រើប្រាស់កម្លាំងអ្វីនោះទេ ក្រោយពីដាណឺម៉ាកបញ្ជាក់ថា កោះនេះមិនមែនសម្រាប់លក់នោះទេ។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតី Donald Trump បានអំពាវនាវឱ្យមាន «ការចរចាជាបន្ទាន់» សម្រាប់សហរដ្ឋអាមេរិកដើម្បីទិញយក Greenland ពីប្រទេសដាណឺម៉ាកឲ្យបានឆាប់កាន់តែល្អ។ លោកប្រធានាធិបតីក៏បានរិះគន់ប្រទេសដាណឺម៉ាកចំពោះការ «មិនដឹងគុណ» ចំពោះកិច្ចការពារដែនកោះអាកទិកមួយនេះពីសំណាក់សហរដ្ឋអាមេរិកអំឡុងពេលមានសង្គ្រាមលោកលើកទី២ ហើយលោកបានបន្តលើកឡើងថាសហរដ្ឋអាមេរិកត្រូវការគ្រប់គ្រងកោះនេះដើម្បីជាប្រយោជន៍រួមដល់សន្តិសុខជាតិតែប៉ុណ្ណោះ។ លោក Trump បាននិយាយថា «កោះដ៏ធំសម្បើមប៉ុន្តែគ្មានសុវត្ថិភាពនេះ ពិតជាជាផ្នែកមួយនៃតំបន់អាមេរិកខាងជើង» «នោះជាទឹកដីរបស់យើងហើយ»។ លោក Trump ក៏បានសន្យាផងដែរថាលោកនឹងមិន «ប្រើកម្លាំងអ្វីទាំងអស់» ដើម្បីទិញយកកោះនេះទេ ដោយពីមុន គឺមានភាពមិនច្បាស់លាស់អំពីថាតើលោកមានឆន្ទៈក្នុងការជំរុញលើផែនការនេះដល់កម្រិតណានោះទេ ប៉ុន្តែឥឡូវគឹច្បាស់លាស់ហើយ។ ប្រធានាធិបតីអាម៉េរិករូបនេះក៏បាននិយាយទៀតថាសហរដ្ឋអាមេរិក «ប្រហែលជាមិនទទួលបានអ្វីទាំងអស់នោះទេ» លុះត្រាតែលោកសម្រេចចិត្តប្រើប្រាស់ «កម្លាំងទល់និងកម្លាំងដែលចចែសហួសហេតុដែរ» សហរដ្ឋអាមេរិក «មិនអាចបញ្ឈប់ផែនការបាននោះទេ»។ «ប៉ុន្តែ ខ្ញុំនឹងមិនធ្វើបែបនោះដាច់ខាត! តើអ្នក យល់ព្រមទេ? លោកបានបន្ថែមមួយនាទីក្រោយមកថា “ខ្ញុំមិនចាំបាច់ប្រើប្រាស់កម្លាំងអ្វីទេ ហើយខ្ញុំមិនចង់ប្រើកម្លាំងដែរ ហើយខ្ញុំរឹតតែមិនចង់មានបញ្ហារវាងពួកយើងទាំងអស់គ្នាថែមទៀតផង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ