លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បញ្ជាក់ថាបញ្ហានៅវេណេហ្ស៊ូអេឡា «គឺយើងជាអ្នកទទួលខុសត្រូវ»

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយបញ្ជាក់នៅលើយន្តហោះ Air Force One របស់លោកនៅថ្ងៃចន្ទនេះនៅពេលដែលរូបលោកនិយាយអំពីប្រទេសវេណេហ៊្សូអេឡា និងភាពជាអ្នកដឹកនាំរបស់រូបលោកផ្ទាល់ថា «គឺយើងជាអ្នកទទួលខុសត្រូវ»។ លោកបាននិយាយថា លោកមិនទាន់បាននិយាយជាមួយមេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡានៅឡើយទេ។ ប៉ុន្តែលោកសូមនិយាយម្តងទៀតថា «យើងជាអ្នកទទួលខុសត្រូវលើប្រទេសនេះ»។ លោក Trump ក៏បានសរសើរនូវភាពក្លាហានរបស់សមាជិកយោធាអាមេរិកលើសកម្មភាពចាប់ខ្លួនលោកប្រធានាធិបតីវេណេហ្ស៊ូអេឡា អំឡុងពេលដែលលោកក៏បានហៅវាថាជាប្រតិបត្តិការ «ដ៏អស្ចារ្យ» និងមានគ្រោះថ្នាក់ ដោយមិនបានលើកឡើងពីចំនួនអ្នករងរបួសនោះឡើយ។ លោក Trump បញ្ជាក់ទៀតថា «ពួកគេទាំងអស់គ្នាគឺស្ថិតក្នុងស្ថានភាពល្អធម្មតា»។ ចាប់តាំងពីពេលនោះមក មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេសវេណេហ្ស៊ូអេឡាលោកស្រី Delcy Rodriguez ក៏បានអញ្ជើញលោក Trump ឱ្យ «ចូលរួមសហការ» និងស្វែងរក «ទំនាក់ទំនងដ៏ប្រសើរមួយដើម្បីផ្សះផ្សាគ្នាជាថ្មីដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ