លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចែកអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនសមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដែលមានជីវភាពខ្សត់ខ្សោយចំនួន ២៥នាក់,

(ភ្នំពេញ)៖ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ជាតំណាងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំសមាគម បានអញ្ជើញចែកជូននូវជំនួយមនុស្សធម៍របស់កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនស្រ្តីដែលមានជំងឺប្រចាំកាយ និងជីវភាពខ្វះខាតដែលមកពីអគ្គនាយកដ្ឋានទាំង៥នៃក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា ជូនចំពោះបងប្អូនដែលជាស្រ្តីទាំងអស់ដែលបម្រើការងារក្នុងវិស័យសារព័ត៌មាន ហើយឯកឧត្តម តែងតែគិតគូខ្វល់ខ្វាយពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូននារីនៃក្រសួងព័ត៌មាន ដែលមានបញ្ហាប្រឈមផ្នែកសុខភាព ជំងឺប្រចាំកាយ និងកង្វះខាតផ្នែកជីវភាព ដោយមិនទុកចោលនូវបញ្ហាប្រឈមនិង ពុំបានដោះស្រាយនោះឡើយ។
ជាការពិតណាស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការយកចិត្តទុកដាក់របស់ សម្តេចបរវធីបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុន ម៉ាណែត តែងបានយកចិត្តទុកដាក់ចំពោះសុខមាលភាពសង្គម ពិសេសសុខភាពស្រ្តីនិងកុមារ ដែលជាសសរស្តម្ភ មួយនៃការអភិវឌ្ឍន៍ប្រទេសជាតិមួយមិនអាចខ្វះបាន ពិសេសស្រ្តីក្នុងវិស័យសារព័ត៌មាន ដែលជាកម្លាំងចលករមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានដែលស្រ្តី និងយុវនារីក្នុងវិស័យសារព័ត៌មានតែងតែចូលរួមបម្រើការងារយ៉ាងសកម្ម គ្រប់ទីកន្លែង គ្រប់ពេលវេលា ធ្វើយ៉ាងណាសំដៅដល់ការផ្សព្វផ្សាយជាសាធារណៈអំពីភាពរីកចម្រើន វឌ្ឍនៈភាព លើគ្រប់វិស័យ។
លោកជំទាវ ក៏បានកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ស្រ្តីក្នុងវិស័យសារព័ត៌មាន លើការផ្សព្វផ្សាយការពិតជាក់ស្តែងរបស់កម្ពុជាទៅកាន់ពិភពលោក ពិសេសស្ថិតក្នុងបរិបទនៃការឈ្លានពានរបស់យោធាថៃ មកលើប្រទេសកម្ពុជា ក្រុមអ្នកសារព័ត៌មានជាស្រ្តីបានបំពេញតួនាទី យ៉ាងមុតមាំក្នុងការនាំមកជូននូវព័ត៌មានពិតជាក់ស្តែងជូនសាធារណៈជន។
អំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនដល់សមាជិកសមាគមនារីដែលមានជីវភាពខ្សត់ខ្សោយចំនួន ២៥នាក់ មកពី ៥អគ្គនាយកដ្ឋាននៃក្រសួងព័ត៌មាន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ឃីដ សម្ភារៈ ៤មុខ(មុង ភួយ សារុង ក្រមា ) ត្រីខមួយយួរ មី មួយកេស ទឹកស៊ីអ៊ីវមួយយួរ ឆៃប៉ូវ មួយកែវ និងថវិកាសមាគមនារី ១០ម៉ឺនរៀល៕