លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយ ឯកឧត្តម  Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឥណ្ឌា

TVK App

(ញ៉ូវដែលី, ឥណ្ឌា)៖ នាថ្ងៃរសៀល ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម  Piyush Goyal រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋឥណ្ឌា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់នូវទំនាក់ទំនងល្អជាប្រពៃណីរវាងកម្ពុជា និងឥណ្ឌា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាពិសេសការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។ ភាគីទាំងពីរក៏បានប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និតក្នុងគ្រប់វេទិកា ទាំងទ្វេភាគី តំបន់ និងក្នុងក្របខណ្ឌពហុភាគី។

– – –

(New Delhi, India): On the afternoon of Monday, 23 February 2026, in New Delhi, India, Her Excellency CHAM Nimul, Minister of Commerce, met with His Excellency Piyush Goyal, Minister of Commerce and Industry of India.

During the meeting, both sides noted the traditionally good relations between Cambodia and India and highly appreciated the bilateral trade cooperation, particularly the increasing trade volume between the two countries. Both sides also committed to strengthening close cooperation across all forums at the bilateral, regional, and multilateral levels.