លោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ បានគាំទ្រលើវិស័យសាសនានិងបានជួយឧបត្ថម្ភបច្ច័យទ្រទ្រង់សាលា សិក្ខុបករណ៍សម្រាប់សមណ សិស្ស/សិស្ស និងចូលរួមលើកទឹកចិត្តក្នុងបើកបវេសនកាលឆ្នាំថ្មី របស់ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យឆ្នាំសិក្សា២០២៥-២០២៦

នៅសាលាពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ បាន បើកបវេសនកាល ឆ្នាំសិក្សា២០២៥-២០២៦ដែលប្រព្រឹត្ត៏ទៅថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ដោយមានការអញ្ញើញជាអធិបតីលោកជំទាវឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល អគ្គមហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ និង ជាព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និង ប្រជាពុទ្ធិបរិស័ទក្នុងនិងក្រៅប្រទេសនិងគណៈគ្រប់គ្រងសាលា សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សមណសិស្ស ស្ស ចំនួន ៤៥៣ អង្គ/នាក់។

តាមរបាយកាណ៏ព្រះសីលវង្សា ព្រហ្ម សុភី ព្រះនាយករង បានអោយដឹងថា ពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យមានចំនួន ៨បន្ទប់គឺ៖ ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មាន ៥បន្ទប់ មានសមណសិស្ស/សិស្ស សរុបចំនួន ៣១៦អង្គ/ នាក់ ដែលក្នុងនោះ-ឆ្នាំទី១ មាន២ថ្នាក់ សមណសិស្ស ចំនួន ១៣៧អង្គ-ឆ្នាំទី២ មាន ២បន្ទប់ សមណសិស្ស ចំនួន ១០៦អង្គ-ឆ្នាំទី៣ មាន ១បន្ទប់ សមណសិស្សចំនួន ៧៣អង្គ។ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មាន ៣បន្ទប់ សមណសិស្សសរុបចំនួន ១៦៤អង្គ/នាក់ ដែល ក្នុងនោះ-ឆ្នាំទី១ មាន ១បន្ទប់ មានសមណសិស្ស ៦៣អង្គ/នាក់-ឆ្នាំទី២ មាន ១បន្ទប់ មានសមណសិស្ស ៥០អង្គ/នាក់-ឆ្នាំទី៣ មាន ១បន្ទប់ មានសមណសិស្ស ៥១អង្គ/នាក់សរុបសមណសិស្សទាំង ២កម្រិត មានចំនួន ៤៨០អង្គ/នាក់។

គូសបញ្ជាក់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា នៅវត្តជម្ពូវ័នបានយកចិត្តទុកដាក់ក្នុងការរៀបចំរចនាសម្ព័ន្ធខាងវិស័យពុទ្ធិកសិក្សាតរៀងមក។ទាំងគណៈនាយក ព្រះសង្ឃ គណៈកម្មការ អាចារ្យ ក៏ដូចជាពុទ្ធបរិស័ទ នៃការរៀបចំចាប់ផ្តើមពង្រឹងវិស័យពុទ្ធិកសិក្សានៅក្នុងពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យ ដែលមានព្រះសុមេធវង្ស អឿ សំអាន ក្នុងនាមព្រះអនុគណខណ្ឌ លោកជំទាវឧកញ៉ាធម្មា មង្គលមុនី ថាយវ៉ា គង់សំអុល អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានជួយឧបត្ថម្ភបច្ច័យទ្រទ្រង់សាលា សិក្ខុបករណ៍សម្រាប់សមណ សិស្ស/សិស្ស ប្រចាំឆ្នាំសិក្សានីមួយៗ និងប្រសាសន៏ចំរុញលើកទឹកចិត្តផ្តាំផ្ញើរដល់សមណសិស្សទាំងអស់អង្គនាក់ សូមបន្តខិតខំយកចិត្តទុកដាក់លើការងាររៀនសូត្របន្ថែមទៀត ដើម្បីបន្តសម្រេចបាននៃការចូលរួមចំណែកការកសាងធនធានមនុស្សនាពេលអនាគត។

ដោយឡែកពិសេសកន្លងទៅថ្មីៗនេះ ក្នុងការចូលរយមកសាងអគារពុទ្ធិកសិក្សានិងសមិទ្ធ ផលនានាក្នុងវត្តជាច្រើនទៀត ដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។បានចូលរួមចំណែកទឹកចិត្តចំពោះគណៈគ្រប់គ្រងសាលា សមណសិស្ស/សិស្ស ព្រមទាំងមន្ត្រីសង្ឃ គណៈ កម្មការវត្ត អាចារ្យ ក្នុងការជំរុញការសិក្សានិងការគ្រប់គ្រងដឹកនាំកសាងវត្តឱ្យកាន់តែរីកចម្រើនទ្វេឡើង ផងដែរ។ ការជួយឧបត្ថម្ភគាំទ្រ ពីមន្ត្រីសង្ឃតាមបណ្តាវត្តក្នុងខណ្ឌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ដែល ធ្វើឱ្យយើងសម្រេចកិច្ចការនេះបានតរៀងមក។

ព្រះមុនីកោសល វ៉ង់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍សែនជ័យ និង ជាព្រះនាយកពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យមាន ថេរដីកាថ្លែងអំណរគុណចំពោះលោកជំទាវឧកញ៉ាធម្មា មង្គលមុនី ថាយវ៉ា គង់សំអុល អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងបុត្រាបុត្រី និងសហការីព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ នៅតែបន្តជួយឧបត្ថម្ភគាំទ្រចំពោះវិស័យពុទ្ធិកសិក្សា និងការកសាងសំណង់នានាសម្រាប់វត្តជម្ពូវ័ន បន្តពី សម្តេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ជាបន្តបន្ទាប់រហូតមកទល់ពេលបច្ចុប្បន្ននេះ។ ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យមានចំពោះសមណសិស្ស/សិស្ស ប្រឡងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាទាំងពីរភូមិ មានចំនួន ១១៣អង្គ ទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់ៗអង្គ/ គ្រប់ៗគ្នា ដែលនេះគឺជាមោទនភាព ខ្ពស់ក្រៃលែងបំផុតសម្រាប់សាលាពុទ្ធិកវិទ្យាល័យ ជម្ពូវ័នសែនជ័យរបស់យើង។

លោកជំទាវឧកញ៉ាធម្មា មង្គលមុនី ថាយវ៉ា គង់សំអុល អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ បានប្រគេនបច្ច័យអង្កនិង សិក្ខូបករណ៍ និងសម្ភារ មកឧបត្ថម្ភក្នុងកម្មវិធីរួមមាន:

-ប្រគេនព្រះមុនីកោសល វ៉ង់ គឹមសន ព្រះនាយក១,០០០,០០០រៀល -ប្រគេនព្រះសីលវង្សា ព្រហ្ម សុភី ព្រះនាយករង ៥០០,០០០រៀល។ -ប្រគន ជូនគណគ្រប់គ្រង ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ លោកគ្រូអ្នកគ្រូ៥០អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ១០០,០០០រៀល។ -សម្រាប់ផ្គត់ផ្គង់ចង្ហាន់ ៣,០០០,០០០រៀល។ -ជួយឧបត្ថម្ភប្រាក់ម៉ោងគ្រូ សំរាប់មួយខែសរុបចំនួន ១១,៥០០,០០០រៀល។

-សមណសិស្ស៤៥៣អង្គ/នាក់ ក្នុងមួយអង្គ/នាក់ទទួលបាន សៀវភៅ២ក្បាល ប៊ិច២ដើមនិង បច្ច័យ ២០,០០០រៀល។ -ទឹកបរិសុទ្ធ ៣០កេស ទឹកក្រូច ២៥កេស និងអង្ករ ១,០០០គីឡូក្រាមនិងចូលរួមចំណែកពីមន្រ្តីសង្ឃនិងសប្បុរសជនសរុបចំនួន៧លាន៩សែននិង៣៥០ដុល្លាផងដែរ។