លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានដាក់ចេញនូវវិធានការគន្លឹះ៦ចំណុចដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវាព្យាបាលជូនអ្នកជំងឺប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។

ថ្លែងក្នុងទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺឆ្នាំ២០២៦ក្រោមប្រធាបបទ៖«ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង»នៅព្រឹកថ្ងៃទី៨កញ្ញានៅមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានមានប្រសាសន៍ថាវិធានការគន្លឹះ៦ចំណុចក្នុងនោះរួមមានទី១.បញ្ជ្រាបគោលការណ៍សុវត្ថិភាពអ្នកជំងឺទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រ នានារបស់មន្ទីរពេទ្យ ជាពិសេស និយាម គោលនយោបាយ ពិធីសារព្យាបាល ថែទាំដែលពាក់ព័ន្ធនឹងជំងឺ៖ត្រូវបញ្ជ្របស្តង់ដាសុវត្ថិភាពអ្នកជំងឺទៅក្នុងផែនការសកម្មភាពគ្លីនិកប្រចាំថ្ងៃ ការពង្រឹងសេវាថែទាំសុខភាព និងការតភ្ជាប់បណ្តាញថែទាំរវាងមន្ទីរ ពេទ្យ សហគមន៍ និងការអប់រំសុខភាពដល់អ្នកជំងឺដើម្បីពួកគាត់អាចថែទាំសុខភាព ខ្លួនឯង។

ទី២. ពង្រឹងប្រព័ន្ធសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថ៖ត្រូវធានាថាការគ្រប់គ្រងជាតិស្ករ និងការប្រគល់ឱសថជូន អ្នកជំងឺជំងឺរ៉ាំរ៉ៃ ត្រូវបានធ្វើឡើងតាមស្តង់ដាសុវត្ថិភាពទាំង៧យ៉ាងម៉ឺងម៉ាត់ ដើម្បី ជៀសវាងកំហុសឆ្គងក្នុងការប្រើប្រាស់ថ្នាំដែលស្របនឹងគោលការណ៍ “Medication Without Harm។

៣. លើកកម្ពស់ការប្រាស្រ័យទាក់ទង និងការងារជាក្រុម ៖ ការថែទាំប្រកបដោយសុវត្ថិភាព ទាមទារឱ្យមានការធ្វើការងារជាក្រុម និងការ ផ្លាស់ប្តូរព័ត៌មានអ្នកជំងឺប្រកបដោយច្បាស់លាស់ និងមានរចនាសម្ព័ន្ធ ដើម្បីកាត់ បន្ថយគម្លាតនៃការថែទាំ។

៤. តម្កល់អ្នកជំងឺ និងគ្រួសារជាដៃគូនៃការថែទាំ ៖ យើងត្រូវបើកបេះដូងស្តាប់កង្វល់របស់អ្នកជំងឺ។ ការផ្តល់ការអប់រំសុខភាព និងការរាប់បញ្ចូលអ្នកជំងឺក្នុងការសម្រេចចិត្តលើ ផែនការព្យាបាល គឺជាខែលការពារសុវត្ថិភាពដ៏រឹងមាំបំផុត។ អ្នកជំងឺដែលយល់ដឹង ច្បាស់ គឺជាអ្នកការពារសុវត្ថិភាពខ្លួនឯងបានល្អបំផុត។

៥. បង្កើត «វប្បធម៌រៀនសូត្រ» ជាជាង «ការទម្លាក់កំហុស» ៖ ត្រូវលើកទឹកចិត្តឱ្យមានការរាយការណ៍អំពីហានិ ភ័យ និងកំហុសឆ្គងដែលស្ទើរតែកើតឡើងដើម្បីរៀនសូត្រ និង កែលម្អប្រព័ន្ធការងាររួមគ្នា ប្រកបដោយភាពចាស់ទុំ និងតម្លាភាព។និង៦. អនុវត្តឧបករណ៍ទំនាក់ទំនង

អេសបា(SBAR )ដើម្បីកាត់បន្ថយគម្លាតនៃការប្រាស្រ័យ ទាក់ទង៖ ការ ផ្លាស់ប្តូរវេនថែទាំនិងការរាយការណ៍ស្ថានភាពអ្នកជំងឺរវាងគ្រូពេទ្យ គិលានុបដ្ឋាក និងក្រុមការងារ ត្រូវតែអនុវត្តតាមទម្រង់ SBAR (Situation – Background – Assessment – Recommendation) ឱ្យបានជាប្រចាំ។ ការ ប្រាស្រ័យទាក់ទងដែលមានរចនាសម្ព័ន្ធ និងច្បាស់លាស់នេះ នឹងកាត់បន្ថយ កំហុសឆ្គង និងបង្កើនសុវត្ថិភាពអ្នកជំងឺក្នុងអំឡុងពេលនៃការផ្ទេរ ឬបន្តការព្យាបា ល។

លោកជំទាវសាស្ត្រាចារ្យ បានបញ្ជាក់ថា« សេវាថែទាំសុខភាពដែលមានគុណភាព មិនមែនត្រឹមតែជាការផ្តល់ការព្យាបាលនោះទេ ប៉ុន្តែជាការធានាថា រាល់ការព្យាបាលដែលផ្តល់ជូនគឺ មានសុវត្ថិភាព មានប្រសិទ្ធភាព មានភាពស៊ីសង្វាក់គ្នា និងអាចកាត់បន្ថយហានិភ័យ ឬគ្រោះថ្នាក់ដែលបុគ្គលិកសុខាភិបា លអាចបង្ការបានឱ្យមកនៅត្រឹម សូន្យ»។

ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថាជំងឺមិនឆ្លង រួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង ជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេងៗទៀត ទាមទារឱ្យមានការថែទាំជាប្រចាំ និងមានកិច្ចសហ ការយ៉ាងល្អ រវាង គ្រូពេទ្យ និង អ្នកជំងឺ។ ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាព យើងត្រូវ ធានាថាគ្រប់ដំណាក់កាលនៃការថែទាំនេះ ត្រូវ បានផ្តល់ជូនដោយ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

ហេតុនេះ សុវត្ថិភាពអ្នកជំងឺមិនត្រូវចាត់ទុកជាសកម្មភាពដាច់ដោយឡែកនោះឡើ យ។ វាជាផ្នែកមួយនៃការអនុវត្តការងារប្រចាំថ្ងៃ និងជាផ្នែកមួយនៃវប្បធម៌របស់មន្ទីរពេទ្យ ព្រះអង្គឌួង។

លោកសាស្ត្រាចារ្យរង បានបន្តថា« សូមចងចាំថា អ្នកជំងឺគ្រប់រូប សក្តិសមទទួលបានការថែទាំប្រកបដោយគុណភាព សុវត្ថិភាព គ្រប់ពេលវេលាទាំងអស់»។

លោកសាស្ត្រាចារ្យរង សង្ឃឹមយ៉ាងមុតមាំថា «ទិវាពិភពលោក សុវត្ថិភាពអ្នកជំងឺ » នាថ្ងៃនេះនឹងពង្រឹង ការប្តេ ជ្ញាចិត្តរួមគ្នាក្នុងការកសាងវប្បធម៌សុវត្ថិភាពអ្នកជំងឺឱ្យកាន់តែរឹងមាំនៅមន្ទីរពេទ្យព្រះអង្គឌួ ង។

ព្រោះថាទិវាសុវត្ថិភាពអ្នកជំងឺពិភពលោកប្រារព្វធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអ្នកជំងឺក្នុងចំណោមបុគ្គលិកសុខាភិបា ល អ្នកជំងឺ និងក្រុមគ្រួសារ ជាពិសេសការបង្ការគ្រោះថ្នាក់ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ជំងឺមិនឆ្លង។បញ្ជាក់នូវការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និង សុវត្ថិភាព ដោយ យកអ្នកជំងឺជាចំបងនិងដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្ម និងការធ្វើការងារជាក្រុម។ សុវត្ថិភាពអ្នក ជំងឺមិនអាចសម្រេចបាន ដោយសារតែបុគ្គលិកសុខាភិបាលតែម្ខាងនោះទេ។ គ្រូពេទ្យ គិ លានុបដ្ឋាក ឱសថការី អ្នកជំងឺ និងក្រុមគ្រួសារ ត្រូវតែសហការគ្នា ដើម្បីឆ្លុះបញ្ចាំង និងកែ លម្អសេវាថែទាំរបស់មន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង៕