លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលថវិកាពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
មានមតិស្វាគមន៍នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលបានផ្តល់អនុសាសន៍រៀបចំពិធីអបអរសាទរថ្ងៃទី៨ ឧសភា នេះឡើង ក្នុងគោលគំនិតគូសបញ្ជាក់ពីក្តីនឹករលឹកប្រកបដោយការចងចាំពុំអាចបំភ្លេចបានឡើយនូវគុណូបការៈរបស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលតែងតែលះបង់កម្លាំងកាយ-ចិត្ត-ពេលវេលា អញ្ជើ្ជញជាអធិបតីនៃអង្គមិទ្ទីងថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៩ ព្រមទាំងបានទុកជាមរតកជូនអ្នកជំនាន់ក្រោយនូវស្មារតីនៃវប្បធម៌ចែករំលែក និងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ក្នុងសង្គមជាតិកម្ពុជាយើងជារៀងរហូតមក ព្រមទាំងបានឧបត្ថម្ភគាំទ្រឱ្យកាកបាទក្រហមកម្ពុជាមានភាពម្ចាស់ការផ្នែកហិរញ្ញវត្ថុស្ទើរទាំងស្រុងរហូតសព្វថ្ងៃនេះ។ លោកជំទាវក៏បានរាយការណ៍ជូនអង្គពិធីស្តីពីការប្រើមូលនិធិទទួលបានក្នុងឆ្នាំ២០២៤កន្លងមក សម្រេចបានសមិទ្ធផលសំខាន់ៗដូចជា៖ ការជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ទ្រង់ទ្រាយធំជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ នៅក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប និងចំនួន ៤.៥០០គ្រួសារ នៅខេត្តឧត្តរមានជ័យ និងបានឧបត្ថម្ភថវិកា ៥៥០លានរៀល ជូនកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព, ការជួយដល់គ្រួសារមួយចំនួន ដែលរងគ្រោះថ្នាក់ដោយសារមីន និងគ្រួសារមានជំងឺរ៉ាំរ៉ៃ, ការជួយសម្រាលជីវភាពប្រជានុរាស្ត្ររងគ្រោះ និងងាយរងគ្រោះបំផុតដោយផ្ទាល់ ចំនួន ៥៨.៧២៩គ្រួសារ, ការសាងសង់និងជួសជុលផ្ទះ ៩២ខ្នង, បង្គន់អនាម័យ ១០៤បន្ទប់ (នៅតាមផ្ទះ និងសាលារៀន), អណ្តូងស្នប់ធំ១៧ (ក្នុងនោះផ្ទះជាព្រះរាជទ្រព្យហ្លួងម៉ែ៤ខ្នង និងអណ្ដូងទឹកស្អាត៦ នៅខេត្តឧត្ដរមានជ័យ និងព្រះវិហារ), ប្រព័ន្ធចម្រោះទឹកស្អាត២កន្លែង និងកន្លែងលាងសម្អាតដៃមួយ, បានផ្តល់មូលនិធិ ១លានដុល្លារ (ជាឆ្នាំទី១៣) ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា, ថវិកាចំនួន ៥ម៉ឺនដុល្លារ (ជាលើកទី៧) ជូនមន្ទីរពេទ្យកុមារអង្គរសៀមរាប និង៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ ឯកទេសជំងឺមហារីក, បានឧបត្ថម្ភថវិកា, ស្បៀង និងរៀបចំអាហារសាមគ្គីជូនកុមារកំព្រា សិស្សក្រីក្រ ចាស់ជរាឥតទីពឹង អ្នកពិការ នៅតាមមណ្ឌល/អង្គការ/សមាគម ចំនួន៥ និងឧបត្ថម្ភសមណសិស្សនៅពុទ្ធិកបឋមសិក្សា/វិទ្យាល័យចំនួន ២វត្ត (២ដងក្នុង១ឆ្នាំ), បានផ្តល់ប្រាក់កម្ចីឥតការប្រាក់ចំនួន ៥២៦គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់គ្រាប់មីនក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ និងខេត្តប៉ៃលិន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏បានចូលរួមក្នុងការលើកកម្ពស់បរិស្ថាន ដាំដើមឈើ និងក្នុងសកម្មភាពពង្រីកការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋម, ការការពារជំងឺមិនឆ្លង និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ វិជ្ជាសង្គ្រោះបឋម និងក្នុងយុទ្ធនាការជាច្រើនទៀត។
ថ្លែងក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំមកជាមួយនូវសេចក្តីនឹករលឹក និងព្រះសុវណីផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ពី សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះអង្គពិធីទាំងមូល។ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានសូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេ តែងតែប្រទាននូវព្រះរាជកិច្ចគាំទ្រគ្រប់កាលៈទេសៈដល់ កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែង ព្រះករុណាព្រះមហាក្សត្រ និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គបានប្រោសប្រទាននូវព្រះរាជទ្រព្យ ជារៀងរាល់ខែ និងជារៀងរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗទៀតផងដែរ។ នៅក្នុងឱកាសទិវា ៨ ឧសភា និងខួប ៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥នេះ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យប្រោសប្រទាន នូវព្រះរាជទ្រព្យ សរុបចំនួន ១០ម៉ឺន ដុល្លារអាម៉េរិក ដល់កាកបាទក្រហមកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជាសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះចំពោះ ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែផ្ដល់ការគាំទ្រទាំងស្មារតី សម្ភារៈ និងមូលនិធិ ដែលបានរួមចំណែកក្នុងការជំរុញឱ្យកាកបាទក្រហមកម្ពុជា អាចបំពេញតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌បានយ៉ាងស័ក្តិសម ហើយជាបន្តបន្ទាប់អាចរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។
លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា «សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់កម្ពុជា ជាកត្តាគន្លឹះដែលបានផ្តល់ឱកាសឱ្យកាកបាទក្រហមកម្ពុជា ពង្រីកបានភាពម្ចាស់ការ និងសម្រេចបានសមិទ្ធផលជាច្រើន។ សមិទ្ធផលដែលកាកបាទក្រហមកម្ពុជា សម្រេចបានទាំងអស់គឺ ពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមបរិច្ចាគដ៏មានតម្លៃបំផុត ពីសំណាក់សប្បុរសជនទាំងអស់ ដែលមានធម៌សប្បុរស មានក្តីមេត្តា អាណិតអាសូរ និងចែករំលែកក្តីស្រឡាញ់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះ តាមរយៈកាកបាទក្រហមកម្ពុជា, ការចូលរួមផ្សព្វផ្សាយរបស់បណ្តាញព័ត៌មាន, និងការផ្តល់កិច្ចសហការ សម្របសម្រួល និងគាំទ្រនៅគ្រប់ទីកន្លែងពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទរួមមាន កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិផងដែរ»។
លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ជឿជាក់ថា ការឧបត្ថម្ភ និងការបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជារបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ-អន្តរជាតិទាំងអស់ នឹងធ្វើអោយកាកបាទក្រហមកម្ពុជាអាចបន្តបេសកកម្ម និងសកម្មភាព របស់ខ្លួនប្រកបដោយ ប្រសិទ្ធភាព និងមាននិរន្តរភាពតទៅមុខទៀត។ ជាមួយគ្នានេះ សាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត នឹងបន្តយកចិត្តទុកដាក់ផ្តល់សេវាកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀតផងដែរ។
សូមជម្រាបជូនថាសប្បុរសជនដែលបានអញ្ជើញនាំយកថវិកាមកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា រួមមាន៖
១. លោកជំទាវ លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា និងឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ឧបត្ថម្ភថវិកា ៦.០០០ ដុល្លារអាម៉េរិក។
២. ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ ឧបត្ថម្ភថវិកា ១០.០០០ ដុល្លារអាម៉េរិក។
៣. ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឧបត្ថម្ភថវិកា ១០.០០០ ដុល្លារអាម៉េរិក។
៤. ឯកឧត្តមបណ្ឌិត គុណ ញឹម និងលោកជំទាវ ប៉ាន់ ត្រាប្រណី គុណញឹម តំណាងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងសប្បុរសជន ឧបត្ថម្ភថវិកាមួយចំនួន។
៥. អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងឱ្យសមាជិក-សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ចំនួន ១២៤រូប ឧបត្ថម្ភថវិកាសមមូលជាដុល្លារចំនួន ១.៣២១.៩៨៨ ដុល្លារអាម៉េរិក និង ២១សេន ព្រមទាំងអង្ករចំនួន ៧តោន។
៦. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង តំណាងឱ្យសមាគមសិល្បករខ្មែរ ចំនួន ២៧រូប ឧបត្ថម្ភថវិកា ១២០.០០០.០០០ រៀល។
៧. ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង ព្រមទាំងសប្បុរសជន ១៣រូបទៀត ឧបត្ថម្ភថវិកា ១២០.០០០ ដុល្លារអាម៉េរិក។
៨. ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងលោកជំទាវ ប្រាក់ ខុនដានី ហែមវណ្ណឌី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧបត្ថម្ភថវិកា ៩០.០០០.០០០ រៀល។
៩. ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ និងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា តំណាងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ចំនួន ៨៤រូប ឧបត្ថម្ភថវិកា ១២.៥៥០ ដុល្លារអាម៉េរិក។
១០. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ និងសប្បុរសជន រួមជាមួយ ក្រុមយុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភថវិកា ១.៤០០.០០០ ដុល្លារអាម៉េរិក។
១១. ក្រុមហ៊ុន Union Development Group Co., Ltd ឧបត្ថម្ភថវិកា ២៥០.០០០ ដុល្លារអាម៉េរិក។
១២. អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (WorldBridge Group) ឧបត្ថម្ភថវិកា ១១០.០០០ ដុល្លារអាម៉េរិក។
១៣. អ្នកឧកញ៉ា លឹម រស់ និងអ្នកឧកញ៉ា សុទ្ធី ម៉ូនីកា ឧបត្ថម្ភថវិកា ១០០.០០០ ដុល្លារអាម៉េរិក។
១៤. ក្រុមហ៊ុន Viettel (Cambodia) Pte. Ltd. ឧបត្ថម្ភថវិកា ១០០.០០០ ដុល្លារអាម៉េរិក។
១៥. អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ និងលោកជំទាវ ហ្វ៊ូ ឆេងសៀង (VINITON GROUP CO., LTD) ឧបត្ថម្ភថវិកា ៥០.០០០ ដុល្លារអាម៉េរិក។
១៦. ក្រុមហ៊ុន Aluminum Development (Cambodia) Corp Ltd. ឧបត្ថម្ភថវិកា ៥០.០០០ ដុល្លារអាម៉េរិក។
១៧. ក្រុមហ៊ុនផលិតបំពង់ទីបជ័រ ខេ អេ ភី (KAP) ឧបត្ថម្ភថវិកា ៥០.០០០ ដុល្លារអាម៉េរិក។
១៨. ធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា (FTB) ឧបត្ថម្ភថវិកា ៦០.០០០.០០០ រៀល។
១៩. សមាគមមូលនិធិសម្តេចតេជោអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC ឧបត្ថម្ភថវិកា ១០.០០០ ដុល្លារអាម៉េរិក។
 ២០. ក្រុមហ៊ុន ភ្នំពេញមេឌីខលសឺវីស លីមីតធីត (មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ) ឧបត្ថម្ភថវិកា ១០.០០០ ដុល្លារអាម៉េរិក។
២១. ឯកឧត្តម ឈួន យូ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងលោកជំទាវ ឧបត្ថម្ភថវិកា ៥.០០០ ដុល្លារអាម៉េរិក។
២២. ក្រុមហ៊ុន Tiara Beauty Aesthetic ឧបត្ថម្ភថវិកា ៥.០០០ ដុល្លារអាម៉េរិក។
២៣. មន្ទីរពេទ្យកាល់ម៉ែត ឧបត្ថម្ភថវិកា ២.០០០ ដុល្លារអាម៉េរិក។
២៤. លោកជំទាវឧកញ៉ា អឿង គីមហុង និងឧកញ៉ា សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយិកា ក្រុមហ៊ុន ជា ហុង ហេង អេនធើប្រាយ លីមីធីត ឧបត្ថម្ភថវិកា ២.០០០ ដុល្លារអាម៉េរិក។
២៥. ឧកញ៉ា យិន សុណ្ណី និងលោកជំទាវ ហុង រ៉ន ឧបត្ថម្ភថវិកា ២.៥០០ ដុល្លារអាម៉េរិក។
២៦. លោកជំទាវ ខូវ លីហួង ឧបត្ថម្ភថវិកា ៥.០០០ ដុល្លារអាម៉េរិក។
២៧. ឧកញ៉ា យ៉ាំ ស៊ីង ហ៊ និងលោកជំទាវ ឧបត្ថម្ភថវិកា ២.៥០០ ដុល្លារអាម៉េរិក។
២៨. ឧកញ៉ា ជីថៃអ៊ីតធិកន ឡឺស្រ៊ីត ឧបត្ថម្ភថវិកា ២.៥០០ ដុល្លារអាម៉េរិក។
២៩. ឧកញ៉ា សុខ ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ និងលោកជំទាវ ម៉ែន សៀង ឧបត្ថម្ភថវិកា ៥.០០០ ដុល្លារអាម៉េរិក។
៣០. ឯកឧត្តម រៀម ទិត្យ និងលោកជំទាវ អ៊ុក ដារ៉ា ឧបត្ថម្ភថវិកា ៣.០០០.០០០ រៀល។
៣១. លោក រៀម ឧត្តម ឧបត្ថម្ភថវិកា ២.០០០.០០០ រៀល។
៣២. សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ឧបត្ថម្ភថវិកា ២៥.០០០ ដុល្លារអាម៉េរិក។
៣៣. សាកលវិទ្យាល័យជាតិគ្រប់គ្រង ឧបត្ថម្ភថវិកា ២០.០០០ ដុល្លារអាម៉េរិក។
៣៤. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឧបត្ថម្ភថវិកា ៦០.០០០.០០០ រៀល។
៣៥. សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ឧបត្ថម្ភថវិកា ២០.០០០.០០០ រៀល។
៣៦. សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ឧបត្ថម្ភថវិកា ២០.០០០.០០០ រៀល។
៣៧. សាកលវិទ្យាល័យ ប៊ែលធី អន្ដរជាតិ ឧបត្ថម្ភថវិកា ២០.០០០.០០០ រៀល។
៣៨. សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ឧបត្ថម្ភថវិកា ១០.០០០.០០០ រៀល។
៣៩. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឧបត្ថម្ភថវិកា ២.០០០ ដុល្លារអាម៉េរិក។
៤០. វិទ្យាស្ថានខ្មែរជំនាន់ថ្មី ឧបត្ថម្ភថវិកា ១.០០០ ដុល្លារអាម៉េរិក។
៤១. ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត ឧបត្ថម្ភថវិកា ៥.០០០.០០០ រៀល។
៤២. វិទ្យាស្ថានជាតិពាណិជ្ជសាស្ដ្រ ឧបត្ថម្ភថវិកា ៤.១៥០.០០០ រៀល។
៤៣. សាកលវិទ្យាល័យកម្ពុជា ឧបត្ថម្ភថវិកា ៤.០០០.០០០ រៀល។
៤៤. សាលាអន្ដរជាតិ ហ្គោ ហ្គោ ឧបត្ថម្ភថវិកា ២.៥៥៥.៥០០ រៀល។
៤៥. សាកលវិទ្យាល័យមេគង្គកម្ពុជា ឧបត្ថម្ភថវិកា ២.០០០.០០០ រៀល។
៤៦. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ឧបត្ថម្ភថវិកា ២.០០០.០០០ រៀល។
៤៧. សាកលវិទ្យាល័យវេស្ទើន ឧបត្ថម្ភថវិកា ១.០០០.០០០ រៀល។
៤៨. សាកលវិទ្យាល័យធនធានមនុស្ស ឧបត្ថម្ភថវិកា ៤០០.០០០ រៀល។
៤៩. លោក ភោគ សុខខេមរ៉ា និងក្រុមការងារ ឧបត្ថម្ភថវិកា ២.២០០.០០០ រៀល។
៥០. គណៈគ្រប់គ្រង សាស្ដ្រាចារ្យ មន្ដ្រី បុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឧបត្ថម្ភថវិកា ៤.០០០.០០០ រៀល។
កាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ-អន្តរជាតិ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដល់កាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ រួមជាមួយ ខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នាថ្ងៃនេះ៕