លោកជំទាវបណ្ឌិត គឹម សេដ្ឋានី អញ្ជើញចូលរួមការប្រកួតស្នាដៃផលិតវីដេអូអប់រំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់….

ពិធីប្រកាសនិងប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភីនៃការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោយអធិបតីភាពលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជននិងកីឡា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ហើយការប្រកួតបង្កើតស្នាដៃផលិតវីដេអូស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ បានអប់រំដល់យុវជនឱ្យនៅឆ្ងាយពីបារីអេឡិចត្រូនិច។ ដោយមើលឃើញពីបញ្ហានេះ និងដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់មូលធនមនុស្សរបស់កម្ពុជា បង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិក ទើបជំរុញឱ្យគ្រឹះស្ថានសិក្សាតាំងពីកម្រិតមធ្យមសិក្សារហូតដល់ឧត្តមសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ ។ ការប្រកួតនេះបានទទួលការចូលរួមគ្រឹះស្ថានសិក្សាចំនួន៣៦ និងផលិតវីដេអូចំនួន៩៨ ដែលបានបង្ហោះក្នុងបណ្ដាញព័ត៌មានសង្គម មានដូចជា FACEBOOK TIKTOK YOUTUBE INSTAGRAM និងមានអ្នកចូលមើលវីដេអូចំនួនរាប់លាននាក់ទៀតផង។
ជាពិសេសបិទការចែកចាយលក់តាមប្រព័ន្ធអនឡាញ ដូចជា Facebook Tik Tok Instagram ដែលជាប្រភពចម្បងក្នុងការទាក់ទាញឱ្យក្មេងៗ យុវជនប្រើប្រាស់វា។ធ្វើយ៉ាងណាឱ្យយុវជនយើងមានសុខភាពល្អ។»
ការប្រកួតស្នាដៃផលិតវីដេអូអប់រំស្ដីពីផលប៉ះពាល់នៃការប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់បានរកឃើញម្ចាស់ជ័យលាភីចំនួនបីមាន ៖ ម្ចាស់ជ័យលាភីលេខ១ មកពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល,លេខ២ មកពីសកលវិទ្យាល័យជាតិគ្រប់គ្រង,លេខ៣ មកពីវិទ្យាល័យ ជាស៊ីមឈូកវ៉ា សាលាវ៉េស្ទឡាញសាខាចម្ការដូង និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញត្រូវបានលើកទឹកចិត្ត។

បើយោងតាមអង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗនៅលើពិភពលោកបានរកឃើញថា បារីអេឡិចត្រូនិក មានផ្ទុកជាតិនីកូទីន ដែលជាសារធាតុញៀន និងសារធាតុពុលផ្សេងទៀត ដែលបង្កឱ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ហើយធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់មនុស្សវ័យក្មេង ប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ ជាផ្លូវនាំឱ្យក្រុមមនុស្សវ័យជំទង់និងកុមារក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត៕