លទ្ធផលស្មើ ០-០ ជាមួយក្រុមដ៏ខ្លាំងអេស្ប៉ាញបានកែប្រែវាសនាក្រុមថ្មី Cape Verde ក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ដោយអ្នកចាំទីវ័យ៤០ឆ្នាំជាមួយមហិច្ចតាទុកអេស្ប៉ាញក្រៅទីលាន

ក្រុមជម្រើសជាតិបាល់ទាត់ Cape Verde ឬ កាប់វែរ គឺជាប្រទេសដែលតូចបំផុតទីបីប៉ុន្តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦នេះ! ពួកគេបានទាញយកជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីបិទក្រុមម្ចាស់ពាន World Cup ចាស់អេស្ប៉ាញដែលមានប្រៀបខ្លាំងទោះក្នុងលទ្ធផលស្មើ ០ ទល់នឹង ០ កាលពីយប់ថ្ងៃចន្ទនេះ។ លោក William Gomes ជនជាតិ Cape Verde បានប្រាប់សារព័ត៌មានបរទេសថា “ខ្ញុំមិននឹកស្មានថាយើងនឹងអាចរក្សាភាពរឹងមាំរបស់យើងបានក្នុងការប្រកួតដ៏លំបាក និងជាមួយគូប្រកួតប្រជែងដ៏ខ្លាំងបែបនេះបានទេ។ “យើងជឿជាក់ថាយើងនឹងបន្តទៅមុខថែមទៀតនាពេលអនាគត និងរក្សាបាននូវភាពរឹងមាំពេញមួយការប្រកួតនេះ។ ខ្ញុំសូមអរគុណចំពោះអ្នកចាំទី និង បាន Save ក្រុមជម្រើសជាតិរបស់ពួកយើងគឺលោក Vozinha ដែលជាកីឡាករដ៏ល្អបំផុតម្នាក់នៅក្នុងក្រុមជម្រើសជាតិរបស់យើង យើងពិតជាមានមោទភាពរកអ្វីប្រៀបមិនបានឡើយ។ ព្រោះជើងឯកនៅទ្វីបអឺរ៉ុប ប្រទេសអេស្ប៉ាញគឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានប្រៀបឈ្នះការប្រកួតខ្លាំងណាស់រាល់រដូវកាល World Cup ម្តងៗ។ ប៉ុន្តែពួកគេមិនអាចរកផ្លូវឆ្លងកាត់ ឬ ទម្លុះសំណាញ់អ្នកចាំទីវ័យ៤០ឆ្នាំរបស់យើងបាន។ Vozinha ក៏ជាខ្សែការពារដ៏រឹងមាំបំផុត ដែលបានផ្តល់ចម្លើយចំពោះអ្វីៗគ្រប់យ៉ាងទៅកាន់ក្រុមជម្រើសជាតិនិងតារាកីឡាករឆ្នើមៗរបស់អេស្ប៉ាញបានហើយនៅពេលនេះ។ សូម្បីតែកីឡាករវ័យជំទង់ដ៏អស្ចារ្យ និង ខ្លាំងរបស់អេស្ប៉ាញ Lamine Yamal ដែលបានចូលលេងនៅតង់ទីពីរ ក៏មិនអាចទម្លុះសំណាញ់របស់អ្នកចាំទីវ័យ៤០ឆ្នាំនេះបានដែរ ដែលបានធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល០ស្មើ ប៉ុន្តែវាក្លាយជារូបភាពសោកស្តាយសម្រាប់ងេស្ប៉ាញ និង ក្លាយជារូបភាពអបអរសាទរដ៏រំជួលចិត្តបំផុតសម្រាប់ក្រុមថ្មី Cape Verde ទៅវិញ។ អ្នកគាំទ្រនៃដែនកោះដ៏តូចមួយនេះបានស្រែកហ៊ោកញ្ជ្រៀវលាយលំទឹកភ្នែកពេញក្នុងពហុកីឡដ្ឋាន Atlanta ។ អ្នកចាំទីចាស់វស្សា Vozinha បានស្រក់ទឹកភ្នែកបន្ទាប់ពីលឺសំឡេងកញ្ចែបញ្ចប់ការប្រកួត និងបាននិយាយមួយឃ្លាយ៉ាងចាក់ដោតថា ទីបំផុតយើងអាចទុកអេស្ប៉ាញឱ្យនៅក្រៅទីលានបានហើយ។ Vozinha គឺជាកីឡាករឆ្នើមក្នុងការប្រកួតនេះ ដោយបានសង្គ្រោះបាល់ជាច្រើនគ្រាប់នៅចុងបញ្ចប់នៃតង់ទីមួយ ដើម្បីរារាំងកីឡាករឆ្នើមរបស់អេស្ប៉ាញរួមមាន Ferran Torres, Pedri និង Aymeric Laporte។ ហើយទម្រង់លេងរបស់ក្រុមជម្រើសជាតិ កាប់វែរ បានបដិសេធនូវការរិះគន់ថាការពង្រីកព្រឹត្តិការណ៍ World Cup ពី ៣១ ក្រុមទៅ ៤៨ ក្រុមនឹងធ្វើឱ្យការប្រកួតចុះខ្សោយនោះគឺមិនពិតទេ។ ការប្រកួតនៅថ្ងៃចន្ទនេះគឺជាសក្ខីភាពលើកដំបូងនៅក្នុងការដែលក្រុមថ្មី Cape Verde ជាក្រុមប្រទេសដែនកោះមានប្រជាជនប្រហែលត្រឹមកន្លះលាននាក់ប៉ុណ្ណោះ ត្រូវបានពិភពលោកកោតស្ងប់ស្ងែងបំផុត។ ហើយសូម្បីតែប្រឆាំងនឹងក្រុមខ្លាំងអេស្ប៉ាញក៏ពួកគេអាចធ្វើបានដែរ ពួកគេបានបង្ហាញតម្លៃរបស់ពួកគេនៅលើឆាកដ៏ធំបំផុតរបស់ពិភពលោកតាមរយៈបាល់ទាត់៕

សម្រួលអត្ថបទ៖ សុផារិន្ទ