បន្ទាប់ពីប្រកាសបើក «យុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ» កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ រួចមក គណៈកម្មការធ្វើបច្ចុប្បន្នភាព និងជំរឿនមន្ត្រីជាក់ស្តែងនៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមគោលដៅនៃមន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្រ្គប់កម្រិត២ (CPA២), មន្ទីរពេទ្យបង្អែកដែលអនុវត្តសំណុំសកម្មភាពបង្រ្គប់កម្រិត១ (CPA១), មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។
ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានដែលស្ថិតក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៧ នៃរដ្ឋបាលរាជធានីភ្នំពេញ រួមមាន៖ (១)ចតុមុខ, (២)បាសាក់, (៣)ព្រែកព្នៅ, (៤)មេគង្គ, (៥)សែនសុខ, (៦)ដង្កោ និង (៧)ពោធិ៍សែនជ័យ។



