រូបភាពជួយសង្គ្រោះសមាជិកគ្រួសារពលរដ្ឋថៃដែលមានគ្នា៥នាក់ ពីលើដំបូលផ្ទះដែលលិចលង់ស្ទើទាំងស្រុងទៅហើយដោយសារទឹកជំនន់នៅ Hat Yai
វាជាពេលវេលា វាជារូបភាពដ៏គួរឱ្យរន្ធត់បំផុតមួយដែលយន្តហោះដ្រូនបានថតជាប់ពីសមាជិកគ្រួសារមួយកំពុងត្រូវបានក្រុមអ្នកជួយសង្គ្រោះយកចេញពីដំបូលផ្ទះ ដែលវាស្ទើរតែលិចទឹកទាំងស្រុងទៅហើយនៅទីក្រុងហាតយ៉ៃ ភាគខាងត្បូងប្រទេសថៃ ដែលជាទីតាំងកំពុងជួបប្រទះនូវទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់ជួបប្រទះជាង៣០០មកឆ្នាំមកនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Thai PBS បានឲ្យដឹងថាក្រុមគ្រួសារដែលមានសមាជិក៥នាក់បានវាយបំបែកដំបូលផ្ទះខាងលើរបស់ពួកគេដើម្បីជៀសវាងទឹកឡើងដល់ រហូតដល់ពួកគេត្រូវបានមើលឃើញ និងជួយសង្គ្រោះដោយបុគ្គលិកសង្គ្រោះបន្ទាន់ប្រចាំនៅតំបន់នោះដែរ។ គ្រួសារនេះរួមមានស្ត្រីចំណាស់ម្នាក់ ត្រូវបានគេមើលឃើញនៅក្នុងរូបភាពវីដេអូស្ថិតនៅលើដំបូលពណ៌ប្រផេះដ៏ធំមួយ និងជាផ្នែកចុងក្រោយនៃផ្ទះរបស់ពួកគេដែលមិនទាន់លិចទឹកបាត់ និងជុំវិញហ៊ុំព័ទ្ធដោយទឹកជំនន់យ៉ាងហូរហៀរ។ បន្ទាប់មកពួកគេក៏ត្រូវបានក្រុមសង្រ្គោះបញ្ជូនទូកមកសង្គ្រោះ និងរង់ចាំនៅខាងក្រោមជម្រាលនៃដំបូលដែលទ្រេតទ្រោឌ។ តាមរយៈរូបភាពវីដេអូពីយន្តហោះគ្មានមនុស្សបើកផ្សេងទៀត ក៏បានបង្ហាញថា៖ក្រុងហាតយ៉ៃកំពុងជួបប្រទះនឹងទឹកជំនន់យ៉ាងខ្លាំងបំផុត និងនៅតាមកន្លែងផ្សេងទៀតនៃតំបន់ភាគខាងត្បូងប្រទេសថៃ រួមមានខេត្តណាខុនស៊ីធម្មរ៉ាត់ ក៏មានទឹកជំនន់ភ្លាមៗបានវាយប្រហារភូមិគីរីវង្ស ដែលមានតែផ្លូវមួយសម្រាប់យានយន្ត ក៏ត្រូវបិទខ្ទប់ទាំងស្រុងដែរដោយសារកម្លាំងទឹកហូរបុកខ្លាំងពេក និងបានរារាំងផ្លូវម៉ូតូមិនឱ្យឆ្លងកាត់ថែមទៀតផង។ មិនត្រឹមតែប្រទេសថៃទេដែលរងគ្រោះទឹកជំនន់នាចុងឆ្នាំ២០២៥នេះ ក្នុងនោះក៏មានប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូណេស៊ី ថែមទៀតផង៕
សម្រួលអត្ថបទ៖ សុផារិន្ទ



