រុស្ស៊ីបាញ់ប្រហារលើទីក្រុង Odesa របស់អ៊ុយក្រែនដោយយន្តហោះ Drone របស់ខ្លួនវិញ ដោយបានសម្លាប់មនុស្ស២នាក់និងរបួស៩នាក់ 

រុស្ស៊ីបានបើកការបាញ់ប្រហារដោយប្រើយន្តហោះ Drone និងគ្រាប់មីស៊ីលជាច្រើនលើទីក្រុង Odesa របស់អ៊ុយក្រែននៅព្រឹកថ្ងៃនេះ បានបង្កឲ្យមនុស្សស្លាប់ចំនួន២នាក់ នេះបើយោងតាមន្ត្រីអ៊ុយក្រែន។ មន្ទីរពេទ្យនិងអាគារស្នាក់នៅចំកណ្ដាលទីក្រុងពាណិជ្ជកម្មនៃទីក្រុង Odesa ត្រូវបានបំផ្លិចបំផ្លាញ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋបាលក្នុងតំបន់ លោក Oleh Kiper។ គួរបញ្ជាក់ថាហេតុការណ៍បាញ់ប្រហារនេះ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង៩នាក់ទៀតរងរបួស នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យព្រះរាជអាជ្ញាប្រចាំតំបន់។ ការបាញ់ប្រហារនាពេលថ្មីៗនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារទ្រង់ទ្រាយធំជាងគេរបស់រុស្ស៊ីក្នុងរយៈពេល៣ឆ្នាំនៃសង្គ្រាមដោយរុស្ស៊ីបានបាញ់ Drone ជាង៤០០គ្រឿងរបស់អ៊ុយក្រែន។ មន្ត្រីអ៊ុយក្រែន និងមន្ត្រីភាគខាងលិចបានកំពុងទន្ទឹងរង់ចាំនូវការឆ្លើយតបរបស់រុស្ស៊ីចំពោះការបាញ់ប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនដែរកាលពីថ្ងៃទី១ ខែមិថុនា ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ៕ 

សម្រួលអត្ថបទ៖ ឡុង បញ្ញា