រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman យាងមកស្វាគមន៍យន្តហោះពិសេសរបស់លោក Trump ជាលើកដំបូងក្នុងអាណត្តិជាប្រធានាធិបតីលើកទី២

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានអញ្ជើញទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតថ្ងៃអង្គារនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសទី៣ និងលើកដំបូងនៅតំបន់មជ្ឈឹមបូព៌ាក្នុងសប្តាហ៍នេះ ដើម្បីដោះស្រាយវិបត្តិ និងជម្លោះជាច្រើននៅទូទាំងតំបន់នេះដែរ។ ព្រះអង្គម្ចាស់ Mohammed bin Salman របស់ប្រទេសអារាប៊ីសាវអូឌីតបានយាងមកទទួលស្វាគមន៍ដោយព្រះអង្គផ្ទាល់ បន្ទាប់ពីយន្តហោះ Air Force One ពិសេសរបស់អាម៉េរិកបានចុះចតនៅទីក្រុង Riyadh។ លោកប្រធានាធិបតី Trump និងព្រះអង្គម្ចាស់នៃប្រទេសនេះបានយាងនិងជួបពិភាក្សាគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការរុះរើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បញ្ចប់សង្គ្រាមនៅហ្គាហ្សា រក្សាតម្លៃប្រេង និងបញ្ហាៗជាច្រើនទៀត។ លោក Trump ក៏ត្រូវបានគេរំពឹងដែរថានឹងត្រូវចូលរួមក្នុងកម្មវិធីអាហារពេលល្ងាចជាមួយនឹងព្រះមហាក្សត្រជាផ្លូវការ និងកម្មវិធីជួបជុំសមាជិកក្រុមប្រឹក្សាសហប្រតិបត្តិការផ្នែកឈូងសមុទ្រ ដែលរួមមានប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងប្រទេសអេមីរ៉ាត់អារ៉ាប់រួមនៅថ្ងៃបន្ទាប់ដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ