រថភ្លើងល្បឿនលឿនបុកគ្នាធ្លាក់ផ្លូវដែកនៅក្នុងប្រទេសស្លូវ៉ាគី បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

ក្រុមមន្ត្រីបាននិយាយថា រថភ្លើងល្បឿនលឿនចំនួន២គ្រឿងបានបុកគ្នានៅភាគខាងកើតប្រទេសស្លូវ៉ាគីកាលពីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅក្នុងស្រុក) ដោយបានបណ្តាលឲ្យអ្នកដំណើររាប់សិបនាក់រងរបួស។ ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Rožňava ភ្លាមៗបន្ទាប់ពីម៉ោង១០ព្រឹក នេះជាអ្វីដែលខាងមន្រ្តី Slovak Railways បានបញ្ជាក់។ ប៉ូលិសស្លូវ៉ាគីបាននិយាយថា អ្នកដំណើរប្រហែល៨០នាក់ត្រូវគេប៉ាន់ប្រមាណថាស្ថិតនៅលើតួរថភ្លើងនោះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗជាក់ច្បាស់នោះទេ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីលោក Matúš Šutaj Eštok បាននិយាយថា អ្នករបួស២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នករបួសផ្សេងទៀតមានរបួសស្រាល។រូបភាពវីដេអូដែលប៉ូលិសបានចេញផ្សាយ បានបង្ហាញថារថភ្លើងមួយបានធ្លាក់ផ្លូវ និងមួយទៀតរងការខូចខាត ប៉ុន្តែនៅតែធ្វើដំណើរបានដដែល។ អាជ្ញាធរបានបើកការស៊ើបអង្កេតលើមូលហេតុពិតប្រាកដនៃហេតការណ៍រថភ្លើងបុកគ្នានេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ