រដ្ឋាភិបាលប៉េរ៉ូបានរៀបចំកម្មវិធីអាពាហ៍ពិពាហ៍ដល់គូស្វាមីភរិយាថ្មីរាប់រយគូមុនថ្ងៃ Valentine មកដល់និងដើម្បីបង្កើន អត្រាកំណើតទារកជាផ្លូវការក្នុងប្រទេសនេះ 

គូស្វាមីភរិយាជាងមួយរយគូបានរៀបការនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាកម្មវិធីមង្គលការដ៏ធំមួយនៅក្នុងរដ្ឋធានីលីម៉ា ប្រទេសប៉េរូ ខណៈដែលរដ្ឋបាលក្រុងនេះបានជួយសម្រួលពួកគេរៀបការដើម្បីអបអរទិវានៃក្តីស្រឡាញ់មុនមួយថ្ងៃដែរ។ គូស្វាមីភរិយាមួយចំនួនបានមកដល់ក្នុងរថយន្តដែលតុបតែងដោយផ្កាស្រស់ស្អាត ប៉ុន្តែភាគច្រើនបានមកដល់ទីតាំងកម្មវិធីដោយថ្មើរជើង ដោយខ្លះមានកាន់ដបទឹក ឬកន្សែងដៃដើម្បីជូតញើសនារដូវក្តៅក្នុងប្រទេសផងដែរ។ ពួកគេទាំងអស់គ្នាបានសន្សំប្រាក់រហូតដល់ ១៤៩ ដុល្លារក្នុងការរត់ឯកសាររៀបការផ្លូវការ និងដើម្បីធ្វើឱ្យអាពាហ៍ពិពាហ៍របស់ពួកគេសម្រេចទៅបាន តាមការកំណត់ទិន្នន័យរបស់រដ្ឋាភិបាល ដែលពួកគេជាគូស្វាមីភរិយាស្ថិតនៅក្នុងសហជីពសេរី ដែលមានចំនួនច្រើនជាងគូស្វាមីភរិយាដែលរៀបការស្របតាមច្បាប់ផ្លូវការនិងមានពិធីច្រើន។ លោក Armando Garcia បាននិយាយនៅមុនកម្មវិធីចាប់ផ្តើមថា៖ អភិបាលក្រុងលីម៉ាបានបង្កើតតំបន់មួយនៅ Parque de las Aguas សម្រាប់កូនក្រមុំតុបតែងខ្លួនជារ៉ូបពណ៌សយ៉ាងស្រស់ស្អាត ខណៈដែលកូនកំលោះត្រូវបានផ្តល់ជាផ្កាកុលាបពណ៌សដែរ ដើម្បីដាក់លើអាវធំរបស់ពួកគេ មុនពេលមកចូលរួមកម្មវិធីរៀបការដែលរដ្ឋរៀបចំឲ្យ។ សូមបញ្ជាក់ថានៅប្រទេសប៉េរូ អត្រាកំណើតបានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៩មក ដែលមានទារកចាប់កំណើតចំនួន៥៨១.០០០ នាក់ ខណៈដែលនៅឆ្នាំ ២០២៤ មានត្រឹមតែ ៤១៧.០០០ នាក់ប៉ុណ្ណោះដែលបានចាប់កំណើត នេះបើយោងតាមតួលេខផ្លូវការ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ