រដ្ឋអ៊ីរ៉ង់បញ្ជាក់ថា លោកឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់ខ្លួនត្រូវស្លាប់ បន្ទាប់ពីហេតុការណ៍វាយប្រហាររបស់អ៊ីស្រាអែល

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានបញ្ជាក់ថា មេបញ្ជាការនៃកងការពារបដិវត្តន៍នៃរដ្ឋអ៊ីរ៉ង់លោកឧត្តមសេនីយ៍ Hossein Salami ត្រូវស្លាប់ក្នុងហេតុការណ៍វាយប្រហារមួយដោយអ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រនេះ។ អ្នកផ្សព្វផ្សាយព័ត៌មានម្នាក់បានអានសេចក្ដីថ្លែងការណ៍នោះថា៖ “ដំណឹងនៃការបាត់បង់ជីវិតរបស់លោកឧត្តមសេនីយ Hossein Salami ត្រូវបានបញ្ជាក់ថាជាការពិតមែន។ ការរាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិតច្រើននោះទេ។ គួរបញ្ជាក់ថាកងការពារបដិវត្តន៍របស់អ៊ីរ៉ង់បានបង្កើតឡើងបន្ទាប់ពីបដិវត្តន៍អ៊ីស្លាមឆ្នាំកាលពីឆ្នាំ១៩៧៩ វាគឺជាអំណាចដ៏សំខាន់មួយនៅក្នុងនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអ៊ីរ៉ង់។ ជាងនេះទៅទៀតកងការពារបដិវត្តន៍នេះក៏ជាអ្នកគ្រប់គ្រងឃ្លាំងអាវុធមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ផងដែរ ដែលវាត្រូវបានយកមកប្រើប្រាស់វាយប្រហារមកលើអ៊ីស្រាអែលចំនួន២ដងរួចមកហើយ អំឡុងពេលនៃសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា