រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក Hegseth ស្នើសុំឱ្យមន្ត្រីជាន់ខ្ពស់ផ្នែកបុគ្គលិកយោធាចុះចេញពីតំណែង! អំឡុងពេលដែល អាមេរិកកំពុងធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth បានស្នើសុំឱ្យមន្ត្រីជាន់ខ្ពស់ដែលស្លៀកពាក់ឯកសណ្ឋានរបស់កងទ័ព គឺឧត្តមសេនីយ៍ Randy George ចុះចេញពីតំណែង ខណៈដែលសហរដ្ឋអាមេរិកកំពុងធ្វើសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។ លោក George ត្រូវបានគេស្នើសុំឱ្យចូលនិវត្តន៍មុនអាយុ និងចេញពីមុខតំណែងជាប្រធានបុគ្គលិកកងទ័ព ដែលលោកធ្លាប់បានកាន់តំណែងចាប់តាំងពីខែសីហា ឆ្នាំ២០២៣មក។ នេះបើយោងតាមមន្ត្រីបញ្ចកោណម្នាក់បាននិយាយក្នុងលក្ខខណ្ឌអានមិកដើម្បីពិភាក្សាអំពីបញ្ហានេះ។ ការបណ្តេញរូបលោក George ចេញនៅពេលនេះ គ្រាន់តែជាការបណ្តេញចេញចុងក្រោយបំផុត ក្នុងចំណោមការបណ្តេញចេញជាង១០លើករួចមកហើយ របស់ថ្នាក់ឧត្តមសេនីយ៍កំពូល និងឧត្តមនាវីឯកដោយរដ្ឋការលោក Trump ដែលមានលោក Hegseth ជារដ្ឋមន្រីការពារជាតិអាម៉េរិកចាប់តាំងពីលោកបានចូលកាន់តំណែងជាលើកដំបូងកាលពីឆ្នាំមុនមក។ CBS News គឺជាស្ថាប័នដំបូងបំផុតដែលបានរាយការណ៍អំពីបញ្ហានៃការបណ្តេញមន្រ្តីយោធាចេញពីតំណែងនេះ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ