រដ្ឋមន្ត្រីអាកាសចរស៊ីវិល រៀបចំពិធី ក្រុងពាលី និងសែនព្រះភូមិ នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀមបើកដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ

រដ្ឋមន្ត្រីអាកាសចរស៊ីវិល រៀបចំពិធី ក្រុងពាលី និងសែនព្រះភូមិ នៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀមបើកដំណើរការជាផ្លូវការនៅថ្ងៃស្អែកនេះ

_ _ _

នៅរសៀល ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសចរស៊ីវិលបានរៀបចំពិធីក្រុងពាលី និងសែនព្រះភូមិ ត្រៀមរួចរាល់ក្នុងការបើកដំណើរការ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ។

ពិធីក្រុងពាលី និងសែនព្រះភូមិ ខាងលើនេះធ្វើឡើងក្រោម អធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា ភិបាល ក្រុមហ៊ុនកាណាឌីយ៉ាគ្រុប, ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថាតាមផែនការគ្រោងទុក អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្យកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគ សម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយ មិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទ ព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួល បានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទ យន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕