រដ្ឋមន្ត្រីសុខាភិបាល «ជំរុញឱ្យអ្នកដឹកនាំសុខាភិបាលគ្រប់ឋានានុក្រមស្ថិតនៅក្នុងភាពសកម្មជានិច្ច ជាពិសេសក្នុងកាលៈទេសៈដែលមានឧបសគ្គរារាំងចំពោះមុខ។»

រដ្ឋមន្ត្រីសុខាភិបាល «ជំរុញឱ្យអ្នកដឹកនាំសុខាភិបាលគ្រប់ឋានានុក្រមស្ថិតនៅក្នុងភាពសកម្មជានិច្ច ជាពិសេសក្នុងកាលៈទេសៈដែលមានឧបសគ្គរារាំងចំពោះមុខ។»
——
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាងរ៉ាក៏បានលើកឡើងនៅក្នុងការចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំនូវចំនុចគន្លឺះ ២ នៃចំនុចគន្លឺះចំនួន៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម
(a leader need to be in action)។ ចំនុចគន្លឹះទាំង២ រួមមាន៖ ១) អ្នកដឹកនាំត្រូវមានការត្រៀមខ្លួន និងរស់រវើកជាប់ជានិច្ច(be attentive) ទៅលើកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់ភាពជោគជ័យ ឬ បរាជ័យរបស់គម្រោងការងារ។ ២)អ្នកដឹកនាំត្រូវមានការព្យាយាមស្វិតស្វាញ (perseverance) និងប្រកាន់យកឥរិយាបទវិជ្ជមានពេលប្រឈមនឹងឧបសគ្គចំពោះមុខ។ ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យ បានបន្តរលើកយកទ្រឺស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសម្ភារៈនិយមវិចារវិទ្យា ដោយធ្វើការពន្យល់ពីការវិវត្តន៍នៃការយល់ដឹងរបស់មនុស្ស ដែលអាចកើតឡើងដោយ ការពិចារណារបែបសកម្ម និងការវិវត្តន៍របស់សង្គម និងពិភពលោក។
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសុខាភិបាល គ្រប់ជាន់ថ្នាក់ក្នុងការចូលរួមបង្កើតលទ្ធភាពដែលធ្វើឱ្យវិស័យសុខាភិបាល អាចមានភាពរីកចំរើននាពេលកន្លងមកនឹងទៅអនាគត។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងឱកាស ចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៥៨៥នាក់។ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥មុននេះ។
ជាចុងក្រោយ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញពីមន្ទីរពេទ្យបង្អែក ស៊ីធរកណ្តាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រៃវែង។