រដ្ឋមន្ត្រីសុខាភិបាល÷ បានលើកឡើងថា មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម
ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់បន្ថែមថា «ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។»
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់បន្តថា មន្ទីរពេទ្យគន្ធបុប្ផា ជានិម្មិតរូបនៃការជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។ ក្រសួងសុខាភិបាល គាំទ្រមន្ទីរពេទ្យ ក្នុងការពង្រឹង និងលេីកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលការព្យាបាលប្រកបដោយសមធម៌។
ក្នុងឧកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងថ្នាក់ដឹកនាំបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងជួយសង្រ្គោះកុមារ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) កាលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦មុននេះ។







